ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គីកសាងរបងសាសាបឋមសិក្សាព្រៃទំពូង ដែលស្ថិតនៅក្នុងភូមិ ព្រៃទំពូង(ក) ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គីកសាងរបងសាសាបឋមសិក្សាព្រៃទំពូង ដែលស្ថិតនៅក្នុងភូមិ ព្រៃទំពូង(ក) ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក្នុងនាមរដ្ឋបាលខេត្ត បាននាំយកនូវបច្ច័យចំនួន ១៤.២៥០.០០០រៀល និងសូមចូលរួមឧបត្ថម្ភ សាលារៀនមួយខ្នង ស្មើ ៤បន្ទប់ សម្រាប់ជាការចូលរួមអភិវឌ្ឍន៍សាលាបឋមសិក្សាព្រៃទំពូង និងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ដោយមានការអញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក សិស្សានុសិស្ស កម្លាំងការពារ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១,០៧៦ អង្គ/រូប។

Leave a Reply

Your email address will not be published. Required fields are marked *