ពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ខេត្តព្រៃវែង
ព្រៃវែង ៖ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ផន សារ៉េត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីលោកសមាជិកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរង នៃគណៈអភិបាលស្រុក នាយក-នាយរងរដ្ឋបាលស្រុក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ-នាយរង និងពលអាវុធហត្ថខេត្ត និងប្រធានអង្គភាព ការិយាល័យជុំវិញស្រុក មេឃុំ នាយប៉ុស្តិ៍ ប្រធាន មណ្ឌលសុខភាពផងដែរ។