ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត អនុញ្ញាតអោយក្រុមហ៊ុនវិនិយោគ របស់សាធារណរដ្ឋប្រជាមានិតចិន០៦ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម
និងពិភាក្សាស្វែងយល់ពីសក្កានុពលរបស់ខេត្ត ជាពិសេស លើវិស័យកសិកម្ម ឧស្សាហកម្ម ការផលិតថាមពល និងរោងចក្រផលិតការ៉ូសម្រាប់នាំចេញ។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តមអភិបាលបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោកនាយកទីចាត់ការរដ្ឋបាល និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត