ព័ត៌មានជាតិ

កម្ពុជា-ចិន ជួបពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា

កម្ពុជា-ចិន ជួបពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤
MoINFO APP

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Zhang Huanteng អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ថ្មីៗនេះ បានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងបានពិភាក្សាការងារសិក្សាដើម្បីជំរុញ និងធ្វើទំនើបកម្មបណ្តាញផ្លូវដែកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប៕

Leave a Reply

Your email address will not be published. Required fields are marked *