ព័ត៌មានជាតិ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣១ម៉ែត្រ នៅថ្ងៃទី១៥ ខែតុលានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣១ម៉ែត្រ នៅថ្ងៃទី១៥ ខែតុលានេះ
ចេញផ្សាយ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៤
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៥ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៣១ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៥,០២ម៉ែត្រ ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៩,៩២ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានថយកំពស់ចំនួន ០,២៣ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៧,៦៥ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *