សិក្ខាសាលាស្តីពី“សវនកម្មសមិទ្ធកម្ម” នៅខេត្តសៀមរាប
សៀមរាប:នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងព័ត៌មាន សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី“សវនកម្មសមិទ្ធកម្ម” នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរព័ត៌មានទាំង២៥រាជធានី ខេត្ត ហើយសិក្ខាសាលានេះ រៀបចំរយៈពេល០២ថ្ងៃ ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសបន្ថែមដល់លោក លោកស្រីជាមន្ត្រី ជំនាញក្នុងក្របខ័ណ្ឌចំណុះក្រសួងព័ត៌មានមកពីរាជធានីខេត្ត បានស្វែងយល់បន្ថែមថា តើសវនកម្ម សមិទ្ធកម្មជាអ្វី និងអនុវត្តដោយរបៀបណា? ខណៈពេលនេះ អង្គភាពមួយចំនួននៅមិនទាន់យល់ច្បាស់នៅឡើយថាអ្វីទៅដែលហៅថា “សវនកម្មសមិទ្ធកម្ម”។