ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលក្នុងពិធីបើកការពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រគល់រទេះរុញជូនជនដែលមានពិការ
ព្រៃវែង:ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលក្នុងពិធីបើកការពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រគល់រទេះរុញជូនជនដែលមានពិការភាព ព្រមទាំងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន២០០នាក់ នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ដែលប្រព្រឹត្តទៅនៅបរិវេណសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។