ព័ត៌មានជាតិ

កម្ពុជា និងជប៉ុន បេ្តជ្ញាគាំទ្រការបន្តផ្តល់ជំនួយមនុស្សធម៌

កម្ពុជា និងជប៉ុន បេ្តជ្ញាគាំទ្រការបន្តផ្តល់ជំនួយមនុស្សធម៌

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានកត់សម្គាល់យ៉ាងពេញចិត្ត ចំពោះចំណងទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងជប៉ុន ដែលត្រូវបានទំនុកបម្រុង ដោយមិត្តភាពដ៏កក់ក្តៅដែលមានរយៈកាល ៧ ទសវត្សរ៍ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរ បានពិភាក្សាពិស្តារទៅលើកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកជំនួយមនុស្សធម៌ ក៏ដូចជាលទ្ធភាព ក្នុងការបន្តផ្តល់ជំនួយចាំបាច់ដល់មជ្ឈដ្ឋានដែលរងគ្រោះ។

ភាគីទាំងពីរ ក៏បានផ្តាស់ប្តូរទស្សនៈគ្នាលើការវិវត្តនៃព្រឹត្តិការណ៍ផ្សេងៗជុំវិញពិភពលោកផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *