ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានជូនប័ណ្ណសរសើរដល់រូបខ្ញុំបាទក្នុងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មានស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី 7 នៃរដ្ឋសភានៅរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២៤។
