ព័ត៌មានជាតិ

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញ បិទវគ្គធុតង្គ និងវិបស្សនាកម្មដ្ឋាននៅវត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតនៅក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង

  • ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញ បិទវគ្គធុតង្គ និងវិបស្សនាកម្មដ្ឋាននៅវត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតនៅក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង

ព្រៃវែង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គធុតង្គ និងវិបស្សនាកម្មដ្ឋាន នៅវត្តពោធិរតនារាម ( ហៅវត្តត្នោត) ស្ថិតនៅក្នុងឃុំកំពង់ឬស្សី   ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួម ចំនួន ៣០០ អង្គនាក់។

ថ្លៃនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការធ្វើធុតង្គ និងវិបស្សនាកម្មដ្ឋាន នេះគឺក្នុងគោលបំណងសិក្សាអប់រំចិត្តឲ្យស្ងប់ប្រាស់ចាកនូវនីវរណធម៌ និងកិលេសទាំងពួងតាមមាគ៌ានៃព្រះពុទ្ធសាសនា បរមគ្រូនៃយើង នឹងជួយលើកកម្ពស់សីលធម៌សង្គមជាតិទាំងមូល ប្រកបដោយសុខសន្តិភាព។

ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏សូមថ្លែងអំណរគុណចំពោះព្រះតេជគុណ សាន ភារ៉េត ដែលបានរៀបចំកម្មវិធីនេះឡើងដោយមាន ការចូលរួមពីព្រះគ្រូធុតង្គវង្សា សួន សុខសាន្ត តំណាងឱ្យព្រះតេជគុណ ហ៊ឹម ប៊ុនធឿន ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនា ធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណដល់លោកយាយ លោកតា លោកគ្រូធម្មបាល ដែលបាន ចំណាយពេលវេលាចូលរួម ជាគ្រូវិបស្សនាជូនដល់សិក្ខាកាមទាំងអស់ និងព្រមទាំងអាជ្ញាធរ មូលដ្ឋានបងប្អូនប្រជាពលរដ្ឋនៅទីនេះដែលបានរួមចំណែក ក្នុងការថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ។

បើតាមរបាយការណ៍ លោក អភិបាលស្រុក និងតាមរយៈព្រះតេជគុណព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ និងព្រះតេជគុណ ព្រះវិជ្ជាកោវិទ សាន ភារ៉េត បានរៀបចំនូវកម្មវិធីបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន នៅក្នុងខេត្តព្រៃវែងនេះបាន ចំនួន ៦លើកហើយ ទាំងលើកនេះ ដោយមានការចូលរួមពី ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកតា លោកយាយ លោក លោកស្រី ជាពុទ្ធបរិស័ទ្ធសរុបចំនួន ១,៧៤៨ អង្គនាក់ ដែលបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋខ្មែររបស់យើងតែង តែរក្សាបាននូវទំនៀមទំលាប់ល្អក្នុងការគោរពប្រតិបត្តិទៅដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

នៅក្នុងឱកាសនោះផងដែរ ព្រះអង្គម្ចាស់គ្រូព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះរាជាគណៈថ្នាក់កិត្តិយស បានមានសង្ឃដីកាថា ការធ្វើធុតង្គ និងវិបស្សនាកម្មដ្ឋាន នេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អប់រំផ្លូវចិត្តមនុស្សធ្វើតែអំពើល្អ ជៀសឆ្ងាយអំពី អំពើអបាយមុខទាំងពួង នៅដើម្បីជៀសវាង ការបៀតបៀនគ្នា ដែលបង្កភាពចលាចល អសន្តិសុខក្នុងសង្គម ជាដើម។

 

 

Leave a Reply

Your email address will not be published. Required fields are marked *