ព្រៃវែង:វេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆេះផ្ទះមួយខ្នង ទីកន្លែងកើតហេតុ ភូមិចំបក់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
-ជនរងគ្រោះ
១.ម្ចាស់ផ្ទះឈ្មោះ ពុំ ស៊្រុន ភេទស្រី អាយុ៧៥ឆ្នាំ សំភារៈខូចខាតផ្ទះឈើមួយទំហំ (៨x១២ម៉ែត្រ) ប្រក់ក្បឿងជញ្ជាំងក្តាខូចខាតទាំងស្រុងស្មើទឹកប្រាក់ប្រហែល ១០,០០០ដុល្លា ស្រូវចំនួនប្រហែល២តោន ថវិការ២,០០០,០០០រៀលនិងប្រាក់ដុល្លារ ចំនួន២,០០០ដុល្លារ កង់អាគុយចំនួន ០១គ្រឿងតម្លៃប្រហែល២០០ដុល្លានិង សំលៀកបំពាក់មួយចំនួន ។
សរុបទឹកប្រាក់ប្រហែល៤,០០០,០០០រៀល និង១២,២០០ដុល្លា ។
*មូលហេតុ÷ (ឆ្លងចរន្តអគ្គីសនី)
មិនបណ្តាលអោយឆេះឆ្លង ទៅទៀតផ្សេងទៀតនោះទេ ដែរប្រើប្រាស់ទឹកបាញ់ពន្លត់អស់ទឹកចំនួន ០៣ រថយន្ត ១-រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀចចំនួន០១គ្រឿង ២-រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរចំនួន០១គ្រឿង ៣-រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចំនួន០១គ្រឿង។