ក្រុមហ៊ុន Metfone ដែលបានទទួលអាជ្ញាបណ្ណសម្រាប់ប្រពន្ធ័ TV OTT ដោយខាងក្រសួងស្នើអោយមានការដាក់បញ្ជូលនូវប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់រដ្ឋ ដើម្បីធានាបាននូវសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនពីដំណើរការត្រៀមរៀបចំផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយពី អាន់ណាឡូក ទៅជាឌីជីថល ដោយគម្រោងកិច្ចការងារនេះ ក៏ទទួលបានការគាំទ្រពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ផងដែរ ក្នុងឱកាសជំនួបពិភាក្សាគ្នាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាម ។
ក្នុងជំនួបនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម និងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។
ជាទឹសដៅរបស់ក្រសួងព័ត៌មាន ស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ អ្វីជានិន្នាការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នគឺការ ប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយទំនើប តាមប្រពន្ធ័ ឌីជីថល ហើយក្រសួងព័ត៌មាន មានភារកិច្ចធ្វើយ៉ាងមិចធានាអោយប្រជាពលរដ្ឋ មានមធ្យោបាយគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មាន ៕ ផ្សាយដោយ៖ កន ចំណាន