ព័ត៌មានជាតិ

មន្រ្តីបច្ចេកទេសបានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់នៅស្រុកកំពង់ត្របែក

មន្រ្តីបច្ចេកទេសបានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់នៅស្រុកកំពង់ត្របែក
ព្រៃវែង:ថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២ លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទនិងជាមន្រ្តីបច្ចេកទេសផ្លូវ ឈន់ ភត្រ្តា មន្ត្រីបច្ចេកទេសផ្លូវ, លោក ផាត់ ស៊ីណាត វិស្វករតំណាងអោយក្រុមហ៊ុន និងលោក វ៉ាន់ ណារ៉ូ (SP2) បានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់។ ចាប់ផ្តើមពីភូមិកន្សោមអក ទៅភូមិចាន់រ៉ា ក មានប្រវែង ៨,០៦គ.ម ស្ថិតក្នុងស្រុកកំពង់ត្របែក ភ្ជាប់ទៅស្រុកបាភ្នំ ខេត្តព្រៃវែង ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានដោយ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB Loan: 0446A)។. ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ ទទឹងខ្នងលើសរុប ៨ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលកៅស៊ូពីរជាន់ ៦ម៉ែត្រ និងចញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រាលកៅស៊ូមួយជាន់)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនឈ្មោះ បុរ៉េខ្មែរ (Bore Khmer Construction Development Co.Ltd)។
បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបាន ប្រមាណ៦៣% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅត្រឹម បំណាច់ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនបីគឺឃុំកន្សោមអក ស្រុកកំពង់ត្របែក ឃុំស្ដៅកោង និងឃុំស្ពឺ ខ ស្រុកបាភ្នំ ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ លេខ 313 ឆ្ពោះទៅភ្ជាប់នឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 3PV1 នៃខេត្តព្រៃវែង។

 

Leave a Reply

Your email address will not be published. Required fields are marked *