ឯកឧត្តម ហួត ឃាងវេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងាររៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន និងលើកទិសដៅការងារបន្ត
ភ្នំពេញថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤
ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងាររៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន និងលើកទិសដៅការងារបន្ត ដោយកិច្ចប្រជុំនេះមានការចូលរួមពី សមាជិក សមាជិកា និងក្រុមការងារពាក់ព័ន្ធ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
សូមរំឮកផងដែរថា គណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន បានបង្កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដែលមានឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន៕


.j.jpg)




.j.jpg)
