ព័ត៌មានជាតិ

ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពង្រឹងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពង្រឹងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥
ព្រឹកថ្ងៃចន្ទទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំពង្រឹងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៦ លោកស្រីប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមណ្ឌលខុសភាពក្នុងខេត្តព្រះសីហនុ ដើម្បីពង្រឹងវិស័យសុខាភិបាលនៅក្នុងខេត្តព្រះសីហនុ ដោយផ្តោតសំខាន់លើការបង្កើនចំណេះដឹង សមត្ថភាព បទពិសោធន៍គ្រូពេទ្យប្រកបដោយគុណធម៌ សីលធម៌ និងវិជ្ជាជីវ:ចំពោះសុខភាព ចំណេះ ជំនាញ ក្នុងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ព្រោះវិស័យសុខាភិបាលបានដើតួនាទីសំខាន់ក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការផ្តល់សេវាសុខាភិបាលជារឿងមួយសំខាន់ក្នុងការចូលរួមចំណែកថែទាំសុខមាលភាពជូនប្រជាពលរដ្ឋឪ្យកាន់តែល្អបន្ថែមទៀត រដ្ឋបាលខេត្ត មានគោលបំណងជំរុញការពង្រឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក ក៏ដូចជាមណ្ឌលសុខភាពក្នុងក្របខណ្ឌរដ្ឋបាលខេត្តព្រះសីហនុ ហើយការអភិវឌ្ឍសមត្ថភាពមន្រ្តី ដើម្បីពង្រឹងពង្រីកខ្លួនឪ្យមានការរីកចម្រើនបន្ថែមទៀតគឺជារឿងសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់សរាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ហើយអ្វីដែលរដ្ឋបាលខេត្តនាពេលកន្លងមក បានចូលរួមអភិវឌ្ឍមន្ទីរពេទ្យបង្អែកខេត្តមានទំហំធំ និងសូមថ្លែងអំណគុណលោកស្រីប្រធានមន្ទីរសុខាភិបាល ក៏ដូចជាប្រធានមន្ទីពេទ្យ និងមណ្ឌលសុខភាព ដែលបានយកចិត្តទុកដាក់បំពេញការងារនាពេលកន្លងមក ក្នុងការរីករាលដាលនៃជំងឺកកូវីដ-១៩ ព្រោះខេត្តព្រះសីហនុបានរកឃើញជំងឺកូវីដ-១៩ ជាពិសេសការទទួលស្វាគមន៍នាវា Westesdam ចូលចតនៅខេត្តព្រះ សីហនុដែលជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា សម្រាប់ភ្ញៀវទេសចរបរទេស ។

ឯកឧត្តម អភិបាល បានបន្តថា វិស័យសុខាភិបាល និងវិស័យអប់រំបានដើតួនាទីសំខាន់សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ទន្ទឹមនោះក្រសួងមុខងារសាធារណរ និងរាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីប្រឡងប្រណាំងអង្គភាពបំរើសេវាគំរូ ដែលមានវិស័យសុខាភិបាល និងវិស័យអប់រំ ក្នុងនោះវិស័យសុខាភិបាលយើងទទួលបានលេខ៧ និងវិស័យអប់រំយើងទទួលបានចំណាត់ថ្នាក់លេខ២ សាលាមត្តេយធនធានក្រុង ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ទិសដៅយើងចង់បង្កើនជំនាញនៅតាមផ្នែកនិមួយៗសម្រាប់វិស័យសុខាភិបាល ដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តារាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា យើងត្រូវពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យឪ្យកាន់តែមានសមត្ថភាពប្រកបដោយគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌ក្នុងការបំរើសេវាសុខា ភិបាលស្របតាមស្តង់ដារ ដោយត្រូវចេះរៀបចំផែនការរបស់ខ្លួនសម្រាប់ការងារប្រចាំថ្ងៃ ។

Leave a Reply

Your email address will not be published. Required fields are marked *