ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនិងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងយោធាការពារព្រំដែននៅវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ និងកងវិស្វកម្មនៅខ្សែបន្ទាត់ព្រំដែនខេត្តព្រះវិហារ

ឯកឧត្តម សួន សុម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនិងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងយោធាការពារព្រំដែននៅវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ និងកងវិស្វកម្មនៅខ្សែបន្ទាត់ព្រំដែនខេត្តព្រះវិហារ

ព្រៃវែង:ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ៣០២៥

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូគណៈបញ្ជាការឯកភាពខេត្ត ចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងយោធាការពារព្រំដែននៅវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ និងកងវិស្វកម្មនៅខ្សែបន្ទាត់ព្រំដែនខេត្តព្រះវិហារ ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីជាការថ្លែងអំណរគុណ ដឹងគុណដល់វីរៈភាពអង់អាចក្លាហានរបស់កងកម្លាំងសមរភូមិមុខ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ដែលជាសមរភូមិក្រោយបាននាំយកនូវអំណោយជាថវិកា ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់រដ្ឋបាលខេត្ត ព្រះសង្ឃ និងសប្បុរសជននានាផ្ដល់ជូនកងកម្លាំង និងកងវិស្វកម្មរួមមាន÷
-ថវិកាសរុបចំនួន ៥២.៣៦០.០០០៛
-អង្ករ ១៣តោន
-មី ៦៨៩កេស
-ទឹកត្រី ៣១៣យួរ
-ទឹកស៊ីអុីវ ៣១៩យួរ
-ត្រីងៀត ៤០៥គីឡូ
-គោងៀត ៥គីឡូ
-សាច់ក្រក ១០គីឡូ
-សៀង ០៥យួរ
-ពងមាន់ ២.១០០គ្រាប់
-ទឹកក្រូច ៤១កេស
-ទឹកផ្លែឈើ ១០កេស
-អំបិល ១៧កញ្ចប់
-ស្ករស ២៤កញ្ចប់
-ប៊ីចេង ១៥កញ្ចប់
-ចានស្រាក់ ១១ស្រាក់
-ត្រីខ ៣៦៤យួរ
-ប្រហុក ១០០គីឡូ
-តង់កូរ៉េ ១២០តង់


-អាវភ្លៀង ៣០០អាវ
-ដបទឹក ៣០០ដប
-ទឹកបរិសុទ្ធ ៤៩កេស និង៦០០យួរ
-អំពូលសូឡា ៣០អំពូល និង
-ម៉ូតូចំនួន ០១គ្រឿង។

Leave a Reply

Your email address will not be published. Required fields are marked *