ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ចុះសួរសុខទុក្ខកម្លាំងឈរជើងនៅតាមព្រំដែនខេត្តព្រះវិហារ
ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥
បន្ទាប់ពីចប់ពិធីសួរសុខទុក្ខកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ៣៩៣ និងកងកម្លាំងកងវិស្វកម្ម ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តម ថ្នាក់ដឹកនាំខេត្ត និងព្រះសង្ឃ បាននាំយក ថវិកា ៤,៦០០,០០០រៀល និងសម្ភារៈមួយចំនួនរួមមាន មី២៤កេស សាច់ផាត់៣០គីឡូ ជូនដល់វរះសេនាតូចនគរបាលការពារព្រំដែនដែនគោកលេខ១០៥ ដើម្បីលើកទឹកចិត្តដល់កម្លាំងដែលឈរជើងនៅតាមព្រំដែន ខេត្តព្រះវិហារ។