ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចូលរួមរំលែកទុក្ខគ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ដែលជាភរិយាកងទ័ពបម្រើការងារ នៅកងពលលេខ៩ ខេត្តព្រះវិហារ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចូលរួមរំលែកទុក្ខគ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ដែលជាភរិយាកងទ័ពបម្រើការងារ នៅកងពលលេខ៩ ខេត្តព្រះវិហារ…!!!

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ជាភរិយាកងទ័ពបម្រើការងារ នៅកងពលលេខ៩ នៅខេត្តព្រះវិហារ ដែលមានទីលំនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ភរិយា ម្តាយ ជាស្រឡាញ់ និងបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ក៍ដូចជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែខ្វាយខ្វល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ស្របតាម ទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

– ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា និងលោកជំទាវ បានចូលរួមបច្ច័យបុណ្យចំនួន ១០,០០០,០០០រៀល។
– ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា និងអនុសាខា កក្រក ស្រុកកំពង់ត្របែក បច្ច័យចំនួន ៥,០០០,០០០រៀល។
-សម្ភារៈសាខា ផ្តល់ជូនរួមមាន៖ មី២កេស ត្រីខ២យួរ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស។
-សម្ភារៈអនុសាខា ផ្តល់ជូនរួមមាន៖
អង្ករ ២៥គ.ក មី ២កេស ទឹកក្រូច ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកផ្លែឈើ ២កេស។
-លោក ម៉ោញ ថន និងសហការី បច្ច័យចំនួន ១,០០០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំកន្សោមអក បច្ច័យចំនួន ២០០,០០០រៀល។

Leave a Reply

Your email address will not be published. Required fields are marked *