ការងារវារីវប្បកម្មរបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ២កើត ខែជេស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថៃ្ងទី២៨ ខែឧសភា ឆ្នាំ២០២៥
ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ១៦គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន ត្រីទីឡាព្យា ០,៤០តោន ត្រីកាបឥណ្ឌា ០,៣០តោន ត្រីអណ្ដែង ១,៤០តោន ត្រីឆ្ពិន ១,៣០តោន ត្រីប្រា ៤៥,១០តោន ត្រីពោ ៧,៤០តោន ត្រីរ៉ស់ ០,៥០តោន និងត្រីក្រាញ់ ០,៣០តោន សរុបចំនួន ៥៦,៧០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ១២០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុប ២៩០ ៣០៤ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។