ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបដិបត្តិធុតង្គ វិបស្សនាកម្មដ្ឋាន នៅវត្តពោធិរតនារាម (ហៅវត្តត្នោត)
ព្រៃវែង:រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបដិបត្តិធុតង្គ វិបស្សនាកម្មដ្ឋាន នៅវត្តពោធិរតនារាម (ហៅវត្តត្នោត) ដែលប្រព្រឹត្តទៅមានរយៈពេល០៩ថ្ងៃ គិតចាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណវត្តពោធិរតនារាម ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យ មន្រ្តីរាជការជុំវិញស្រុក មេភូមិ អនុភូមិ និងជំនួយការភូមិ ក្នុងឃុំកំពង់ឬស្សី សមាគមដូនជី និងឧបាសិកាកម្ពុជរដ្ឋ លោកតាជី យាយជី និងពុទ្ធបរិស័ទអញ្ជើញមកពីទីជិតឆ្ងាយសរុបប្រមាណ ៥៣៥ អង្គ/រូប។