គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដល់ទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថានប្រកបដោយសុខសុវត្ថិភាព ចេញផ្សាយ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ទីក្រុង Almaty៖ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញដល់ទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន ប្រកបដោយសុខសុវត្ថិភាព និងដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Daubay Production ក្នុងឱកាសមកចូលរួមពិធីសម្ភោធខ្សែភាពយន្តទេសចរណ៍ដែលបានថតនៅកម្ពុជា របស់ក្រុមហ៊ុន Daubay។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។
Month: April 2025
នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ BUNGO និង ETAZIMA ចូលទស្សនកិច្ចនៅកំពង់ផែមូលដ្ឋានសមុទ្ររាម
នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ BUNGO និង ETAZIMA ចូលទស្សនកិច្ចនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ……… នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAZIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម។ យោងតាមប្រភពស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូបបានចូលរួមពិធីស្វាគមន៍នាវាចំនួនពីរគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន គឺនាវា “Bungo” និងនាវា Etazima” ខណៈពេលចូលចតនៅមូលដ្ឋានសមុទ្ររាម។ ការបញ្ជូននាវាទាំងពីរគ្រឿងមកចូលចតនេះ ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន រូមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាសន្តិភាព និងស្ថិភាពនៅក្នុងតំបន់ និងក្នុងសហគមន៍អន្តរជាតិ។ នាវាទាំងពីរគ្រឿងនេះ នឹងចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាមរយៈពេល០៤ថ្ងៃ […]
ពិធីសំណេះសំណាល ជាមួយអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ ”សង្ក្រាន្តព្រៃវែង ២០២៥” កងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារអនាម័យ ក្នុងខេត្តព្រៃវែង
ពិធីសំណេះសំណាល ជាមួយអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ ”សង្ក្រាន្តព្រៃវែង ២០២៥” កងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារអនាម័យ ក្នុងខេត្តព្រៃវែង ព្រៃវែង:ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងវត្តមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈគ្រុប បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ ”សង្ក្រាន្តព្រៃវែង ២០២៥” កងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារអនាម័យ ក្នុងខេត្តព្រៃវែង ដែលបានជួយរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យ ប្រកបដោយភាពស្រស់ស្អាត រលូន និងជោគជ័យ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តព្រៃវែង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ បាន ចូលរួមកម្មវិធីបាញ់កាំជ្រួច និងបង្ហោះគោម
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ បាន ចូលរួមកម្មវិធីបាញ់កាំជ្រួច និងបង្ហោះគោម ព្រៃវែង:នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ បាន ចូលរួមកម្មវិធីបាញ់កាំជ្រួច និងបង្ហោះគោម ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ នៅតំបន់ចុងប៉ម ស្ថិតក្នុងក្រុងព្រៃវែង ខេត្រព្រៃវែង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥” ព្រៃវែង៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥” នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ឯកឧតម្តអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់អង្គពិធីថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយ នៅក្នុងឱកាសឆ្នាំថ្មីតាមរយៈការបន្តជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំនូវកម្មវិធីសង្ក្រាន្តចាប់ពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ក្រុងស្រុកខណ្ឌ ខណៈនៅខេត្តសៀមរាបមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំ រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំឭកអំពីបទពិសោធរយៈពេលជាងដប់ឆ្នាំមុន ដែលឯកឧត្តមបានដឹកនាំរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តនៅមូលដ្ឋានស្រុកកម្រិតតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែអាស្រ័យដោយការគាំទ្រពីប្រជាពលរដ្ឋ ការគាំទ្រពីសប្បុរសជន និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិតនៃរដ្ឋបាលខេត្ត និងក្រុមការងារ ស.ស.យ.ក. សង្ក្រាន្តព្រៃវែងបានពង្រីកទ្រង់ទ្រាយកាន់តែធំ ដោយទទួលបងប្អូនប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះកកុញ់លើសពីការស្មាន។ ឯកឧត្តមឧត្ដមអភិសន្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តព្រៃវែង និងនៅទូទាំងប្រទេសសូមយកចិត្តទុកដាក់លើការធ្វើចរាចរណ៍ប្រកបដោយសុខសុវត្ថិភាព កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តដល់កងកម្លាំងនគរបាល និងអាជ្ញាធរបន្តខិតខំធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសណ្ដាប់ធ្នាប់ និងបានបំពេញបុណ្យ បំពេញកុសលសប្បាយរីករាយក្នុងឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅក្រោមម្លប់សន្តិភាព។ សូមបញ្ជាក់ថា សង្រ្កាន្តព្រៃវែងនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងមានកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុកការលេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត នៅសួនច្បារសម្តេច ជា ស៊ីម។ ក្រៅពីនេះ ក៏មានព្រឹត្តិការណ៍កំសាន្តផ្សេងទៀត ដូចជា ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ…។ល៕
យុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនិងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់និងសម្រេចចិត្ត
យុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនិងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់និងសម្រេចចិត្ត គឺ ១-មិនបង្កើតព័ត៌មានក្លែងក្លាយ ២-មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៣-មិនចែករំលែកព័ត៌មានក្លែងក្លាយ និង ១-ផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់។ ព័ត៌មានក្លែងក្លាយបង្កផលប៉ះពាល់ខ្លាំង។ ព័ត៌មានក្លែងក្លាយនេះបានកំពុងបំផ្លាញសង្គមរបស់យើង បើសិនជាយើងមិនមានវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ទេ។ ព័ត៌មានក្លែងក្លាយបានបំផ្លាញជំនឿទុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ចំពោះអ្នកពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា ក៏ដូចជាធ្វើឱ្យពលរដ្ឋស្ថិតក្នុងភាពមន្ទិលសង្ស័យ និងព្រួយបារម្ភ និងគិតខុស យល់ខុស។ ការធ្វើយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រលប្រាស់ និងធានាសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតជាសំខាន់ចំនួន៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់ ហើយកិច្ចការងារទាំងនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។
ឯកឧត្តម នេត្រ ភក្ត្រា បង្ហាញយុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់និងសម្រេចចិត្ត
ឯកឧត្តម នេត្រ ភក្ត្រា បង្ហាញយុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់និងសម្រេចចិត្ត ចេញផ្សាយ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញនូវយុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់ និងសម្រេចចិត្ត។ យុទ្ធសាស្ត្រ ម៣-១ផ នោះគឺ៖ ១-មិនបង្កើតព័ត៌មានក្លែងក្លាយ ២-មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៣-មិនចែករំលែកព័ត៌មានក្លែងក្លាយ និង ១-ផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់។ តាមឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេច នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះថា ព័ត៌មានក្លែងក្លាយបង្កផលប៉ះពាល់ខ្លាំង។ ព័ត៌មានក្លែងក្លាយនេះបានកំពុងបំផ្លាញសង្គមរបស់យើង បើសិនជាយើងមិនមានវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ទេ។ ព័ត៌មានក្លែងក្លាយបានបំផ្លាញជំនឿទុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ចំពោះអ្នកពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា ក៏ដូចជាធ្វើឱ្យពលរដ្ឋស្ថិតក្នុងភាពមន្ទិលសង្ស័យ និងព្រួយបារម្ភ និងគិតខុស យល់ខុស។ ឯកឧត្តម បានបន្តថា ការធ្វើយុទ្ធនាការ […]
កម្លាំងនគរបាលខេត្តព្រៃវែង ធ្វើសមយុទ្ធលំហាត់របៀប ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”
កម្លាំងនគរបាលខេត្តព្រៃវែង ធ្វើសមយុទ្ធលំហាត់របៀប ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥” ចេញផ្សាយ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ព្រៃវែង៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើសមយុទ្ធ លំហាត់របៀប ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥ នាពេលខាងមុខ ដឹកនាំដោយលោកវរសេនីយ៍ឯក អុិត ហាន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ គួរបញ្ជាក់ថា កងកម្លាំងនគរបាលខេត្តព្រៃវែងទាំងអស់បានត្រៀមខ្លួនរួចជាស្រេចដើម្បី ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនាពេលខាងមុខដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែង៕
រាជរដ្ឋាភិបាល ទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាម៉េរិក លើសំណើសុំបើកការចរចា ស្វែងរកដំណោះស្រាយរួមពាក់ព័ន្ធនឹងបញ្ហាពន្ធ
រាជរដ្ឋាភិបាល ទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាម៉េរិក លើសំណើសុំបើកការចរចា ស្វែងរកដំណោះស្រាយរួមពាក់ព័ន្ធនឹងបញ្ហាពន្ធ ចេញផ្សាយ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើសកម្មភាពភ្លាមៗ ស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធករណីដំឡើងពន្ធគយលើទំនិញកម្ពុជានោះ, នៅពេលនេះ ភាគីសហរដ្ឋអាម៉េរិក បានឆ្លើយតបជាវិជ្ជមាន សំណើសុំបើកការចរចាស្វែងរកដំណោះស្រាយបញ្ហាពន្ធគយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ។ បើតាមក្រសួងពាណិជ្ជកម្ម ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនដូច្នេះថា «រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមាន ពីភាគីសហរដ្ឋអាម៉េរិក លើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា […]