ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំពហុបំណង(B)សាលាខេត្តព្រៃវែង ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កោបការក្លែងបន្លំខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom)។ របៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងសប្ដាហ៍នេះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីជលផល។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ។ ៣-បញ្ហាផ្សេងៗ។
Month: December 2024
សត្វព្រៃចំនួន ២៨ប្រភេទ រួមមានស្វាកន្ទុយស ជិតផុតពូជបំផុត និងពាហនៈព្រៃផ្សេងទៀត មានវត្តមាននៅដែនជម្រកសត្វព្រៃលំផាត់
សត្វព្រៃចំនួន ២៨ប្រភេទ រួមមានស្វាកន្ទុយស ជិតផុតពូជបំផុត និងពាហនៈព្រៃផ្សេងទៀត មានវត្តមាននៅដែនជម្រកសត្វព្រៃលំផាត់ ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP សត្វព្រៃចំនួន ២៨ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និង អំបូរសត្វព្រៃជាច្រើនប្រភេទទៀតត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងកំណត់អត្តសញ្ញាណ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៅតែជា ជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។ ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទី ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤។ គោលបំណងគឺដើម្បីវាស់ស្ទង់ទិន្នន័យពីប្រភេទ ថនិកសត្វដ៏មានតម្លៃ […]
រដ្ឋាភិបាលអាណត្តិទី៧ជារដ្ឋាភិបាល «ទឹកនិងត្រី»
រដ្ឋាភិបាលអាណត្តិទី៧ជារដ្ឋាភិបាល «ទឹកនិងត្រី» ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤ ក្នុងអំឡុងពេល១ឆ្នាំនិង៤ខែ ដែលរដ្ឋាភិបាលអាណត្តិទី៧បានចូលកាន់ដំណែង គឺជារយៈពេលដែលរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ចុះជួបប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរដ្ឋាភិបាលបានបង្ហាញការប្តេជ្ញាចិត្តឈរខាងប្រជាពលរដ្ឋ នោះគឺការចុះជួបប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីទុក្ខលំបាកនិងសំណូមពរ ដើម្បីរដ្ឋាភិបាលរកវិធីដោះស្រាយអោយបានសមស្របនិងមិនទុកពេលអោយអូសបន្លាយ។ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចចង់ចុះជួបផ្ទាល់ សួរផ្ទាល់ ស្តាប់ផ្ទាល់ ទទួលសំណើផ្ទាល់ពីប្រជាពលរដ្ឋ គឺជាវិធីសាស្រ្តល្អមួយសម្រាប់ក្តាប់ជាប់នូវបញ្ហាឬសំណូមពររបស់ប្រជាពលរដ្ឋដែលជាកត្តាសំខាន់ក្នុងការដាក់ចេញនូវវិធានការដោះស្រាយចំគោលដៅមិនថាជាដំណោះស្រាយចំពោះបញ្ហាតូចឬបញ្ហាធំ ឬដោះស្រាយបាន ឬមិនបាន ១០០% នោះទេ។ នេះគឺជាសារនយោបាយដែលឆ្លុះបញ្ចាំងអំពីជំហរគោរពសិទ្ធិម្ចាស់ឆ្នោត ជារដ្ឋាភិបាលកើតដោយប្រជាពលរដ្ឋ និងធ្វើការងារដើម្បីប្រជាពលរដ្ឋ។ រហូតមកដល់ពេលនេះ សម្តេចបវរធិបតី បានចុះអន្តរាគមន៍ផ្ទាល់និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដូចជាករណី វិវាទដីធ្លី ភាពមិនប្រក្រតីនៅក្នុងគម្រោងបុរី និងករណីប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា ជាដើម។ ជាក់ស្តែងថ្មីៗ […]
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទសកម្ពុជា ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទសកម្ពុជា ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sun Weidong អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្រសួងការបរទេសចិន។ កិច្ចពិភាក្សាបានផ្តោតលើទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសចិន និងកម្ពុជាដែលបានកសាងឡើងដោយមេដឹកនាំនៃប្រទេសទាំងពីរ ពោលគឺព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយនាយករដ្ឋមន្ត្រី Zhou Enlai និងប្រធានាធិបតី Xi Jinping ។ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់ ថ្នាក់ដឹកនាំ ជំនាន់ បច្ចុប្បន្ននៃប្រទេសទាំងពីរក្នុងការបន្តពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រនេះឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយបន្ថែមទៀត។ ក្នុងជំនួបនោះ ឯកឧត្តម Sun Weidong បានសម្តែងការគាំទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) និងស្ថាប័នការទូតសំខាន់ៗរបស់ប្រទេសចិន […]
ឯកឧត្តម ឃឹម ហ្វីណង់៖ កសិករ ស្រុកបន្ទាយស្រី ចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជា «សហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស» នៅជើងភ្នំគូលែន
ឯកឧត្តម ឃឹម ហ្វីណង់៖ កសិករ ស្រុកបន្ទាយស្រី ចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជា «សហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស» នៅជើងភ្នំគូលែន ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ថា ប្រជាកសិករ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាង៥០គ្រួសារ ចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជា «សហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស» នៅជើងភ្នំគូលែន ខេត្តសៀមរាប ។ តាមរយៈបណ្តាញទំនាក់ទនងសង្គម ឯកឧត្តម អនុរដ្ឋលេខាធិការ បានញ្ជាក់ថា នៅស្រុកបន្ទាយស្រី មានកសិដ្ឋានចម្ការម្ទេសខ្នាតពាណិជ្ជកម្មមួយជាបង្គោលរួចស្រាប់ទៅហើយ ដែលមានផ្ទៃដីដាំដុះចំនួន៣០ហិកតា និងកំពុងសហការជាមួយកសិករមួយចំនួននៅក្នុងតំបន់នេះ ដើម្បីផ្គត់ផ្គង់ម្ទេសជូនក្នុងតម្លៃ ៣ ០០០រៀលក្នុងមួយគីឡូក្រាម។ ខណៈដែរ សមត្ថភាពផ្គត់ផ្គង់ម្ទេសក្នុងពេលបច្ចុប្បន្នមានកម្រិតមធ្យមប្រមាណ៥០តោនក្នុងមួយខែ ភាគច្រើនជាប្រភេទម្ទេសដៃនាង។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មខាងលើ បានបន្ថែមថា តាមការវាយតម្លៃបឋម […]
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការរៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការរៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជា ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នាថ្ងៃទី៥ ខែធ្នូនេះ បានស្នើឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការ រៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជា កាន់តែរីកចម្រើន។ ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពររបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាយើងមានស្ថាបត្យកម្មប្រកបដោយអរិយធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរប្រណិតល្អឥតខ្ចោះ គ្រាន់តែយើងនៅមិនទាន់បានប្រែក្លាយឱ្យវិស័យនេះ វិវត្តន៍ទៅតាមសម័យកាល ដោយសារមានរឿងអកុសលដែលយើងធ្លាប់បានឆ្លងកាត់ជាច្រើនក្នុងរយៈពេលកន្លងមក។ សិល្បៈ គឺជាការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់បុគ្គល សិល្បៈគឺជាការបើកប្រអប់ ឬកញ្ចប់ឱ្យទេពកោសល្យរបស់មនុស្សត្រូវបានបង្ហាញ មនុស្សដែលគ្មានសិល្បៈ គឺមិនមានភាពសប្បាយរីករាយ មិនមានការស្វែងយល់ពីអ្នកដទៃ។ ដូច្នេះក្នុងយន្តការនៃការបណ្តុះបណ្តាលស្ថាបត្យករ […]
អគ្គស្នងការរងនគរបាលជាតិ ដាក់ចេញវិធានការមួយចំនួនដល់កម្លាំងនគរបាលខេត្តក្រចេះ ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»
អគ្គស្នងការរងនគរបាលជាតិ ដាក់ចេញវិធានការមួយចំនួនដល់កម្លាំងនគរបាលខេត្តក្រចេះ ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ ដោយមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារទទួលខុសត្រូវ ដឹកនាំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៃខេត្តក្រចេះ និងអ្នកពាក់ព័ន្ធបានចាត់តាំងអនុវត្តប្រកបដោយជោគជ័យគួរជាទីមោទនៈ និងបានកែលម្អផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាបន្តបន្ទាប់ស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គម។ ថ្លែងបន្តនៅក្នុងពិធីបិទសន្និបាត បូកសរុបសភាពការណ៍ និងលទ្ឋផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវគោលការណ៍ វិធានការសំខាន់មួយចំនួនដល់កងកម្លាំងនគរបាលខេត្តក្រចេះ ដើម្បីអនុវត្តទិសដៅការងារ។ ដោយក្នុងនោះរួមមាន៖ ត្រូវពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, […]