ព័ត៌មានជាតិ

ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី […]

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក ទាំង១៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (Zoom)

ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក ទាំង១៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (Zoom)។

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ

អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តសូមស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន មកកាន់ខេត្តតំបន់ឆ្នេររបស់យើង និងអបអរសាទខួបលើកទី៦៧ នៃទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជា និងប្រទេសហ្វីលីពីន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ជាខេត្តនៅទិសនារតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច សង្គម។ ខេត្តព្រះសីហនុ មានក្រុង-ស្រុកចំនួន៥ ២៩ឃុំ-សង្កាត់ ស្មើនឹង១១១ភូមិ នៅឆ្នាំ២០២៣ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ និង GDP សម្រាប់មនុស្សម្នាក់ ៦ […]

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាការពារសុខសន្តិភាព សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ថែរក្សាស្ថិរភាព​នយោបាយមិនឱ្យមនុស្សមួយចំនួនតូច មកបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើសកម្មភាពខុសច្បាប់ ហិង្សានៅក្នុងប្រទេសកម្ពុជានោះឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាការពារសុខសន្តិភាព សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ថែរក្សាស្ថិរភាព​នយោបាយមិនឱ្យមនុស្សមួយចំនួនតូច មកបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើសកម្មភាពខុសច្បាប់ ហិង្សានៅក្នុងប្រទេសកម្ពុជានោះឡើយ។

ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យ លោកតា ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគស៊ីអារម្មណ៍ពីចម្ងាយ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យ លោកតា ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគស៊ីអារម្មណ៍ពីចម្ងាយ ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP កែប ថ្ងៃទី១១ ខែវិច្ឆុកា ឆ្នាំ២០២៤– សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោកតា ជេម សុខ ដែលតែងតែវិភាគខុសការពិតពីកម្ពុជា មកលេងស្រុកខ្មែរ ដើម្បីមើលការរីកចម្រើនដោយផ្ទាល់ភ្នែក ជៀសវាងការនិយាយខុសម្ដងហើយម្ដងទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដាំលោកតា ជេម សុខ សូមកុំវិភាគតាមតែការផ្ដល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយពីមនុស្សមួយចំនួនហើយនិយាយខុសតាមនោះតទៅទៀត។ សម្ដេចធិបតី បានថ្លែងថា សម្ដេចស្វាគមន៍ និងផ្តល់ឱកាសឱ្យលោកតា […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន មាណែត បញ្ជាក់ថា “ខ្ញុំនឹងមិនឱ្យអាជ្ញាបណ្ណបង្កើតកាស៊ីណូនៅខេត្តកែបជាដាច់ខាត។ បើសុំអាជ្ញាបណ្ណបើក Resort សុំអាជ្ញាបណ្ណបើកតំបន់សេដ្ឋកិច្ចពិសេស សុំអាជ្ញាបណ្ណបើក ECO-Tourism ខ្ញុំនឹងអនុញ្ញាត”។

សម្តេចបវរធិបតី ហ៊ុន មាណែត បញ្ជាក់ថា “ខ្ញុំនឹងមិនឱ្យអាជ្ញាបណ្ណបង្កើតកាស៊ីណូនៅខេត្តកែបជាដាច់ខាត។ បើសុំអាជ្ញាបណ្ណបើក Resort សុំអាជ្ញាបណ្ណបើកតំបន់សេដ្ឋកិច្ចពិសេស សុំអាជ្ញាបណ្ណបើក ECO-Tourism ខ្ញុំនឹងអនុញ្ញាត”។

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្ដីអំពាវនាវស្ដីពី ការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្ដីអំពាវនាវស្ដីពី ការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឯកឧត្តម សាយ សំអាល់ មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឯកឧត្តម សាយ សំអាល់ មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP កែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង ដោយស្ថាបនានៅជាប់នឹងមាត់សមុទ្រតែម្តង ខណៈដែលកម្ពុជាមានខេត្តជាប់មាត់សុទ្រចំនួន៤ តែប៉ុណ្ណោះ រួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ការបញ្ជាក់របស់សម្តេចមហាបវរធិបតីដូចនេះធ្វើឡើងនាឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោលខេត្តកែប ប្រវែងជាង ១២គីឡូម៉ែត្រ ដែលបានចំណាយក្នុងការស្ថាបនាអស់ថវិកាជាង ១០លានដុល្លារអាម៉េរិកជាប្រាក់កម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាទាំង៤នេះ គឺសុទ្ធតែមានសក្តា […]

ព័ត៌មានជាតិ

វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ជួយសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណជាង ៦ ០០០គ្រួសារ

វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ជួយសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណជាង ៦ ០០០គ្រួសារ ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ដែលមានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ANTHONY GILL តំណាងធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ ប្អូនៗសិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បាន […]