ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ 👉ទស្សនាតាម Facebook 👉ទស្សនាតាម Youtube
Month: November 2024
ឯកឧត្តម នេត្រ ភក្ត្រា៖ កីឡា ចាញ់ឈ្នះជារឿងធម្មតា អ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយ
ឯកឧត្តម នេត្រ ភក្ត្រា៖ កីឡា ចាញ់ឈ្នះជារឿងធម្មតា អ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយ ចេញផ្សាយ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានមានប្រសាសន៍ថា ក្នុងកីឡា ចាញ់ឈ្នះជារឿងធម្មតា។ អ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នកដែលបានអញ្ជើញមកទស្សនាផ្ទាល់នៅមុខព្រះបរមរាជវាំង និងតាមដានការផ្សាយផ្ទាល់ ,ការបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍។ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងបែបនេះក្នុងពេលអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅទីតាំងស្នាក់នៅរបស់កីឡាករកីឡាករិនីទូក នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តណែនាំដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះ ត្រូវរួមសាមគ្គីភាពគ្នា ត្រូវគោរពឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងស្ដាប់នូវការណែនាំរបស់គណៈកម្មការ។ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ បានបន្តថា ការចូលរួមប្រណាំងទូករបស់បងប្អូនខេត្តក្រចេះដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្ហាញពីសាមគ្គីភាពជាតិខ្មែរក្រោមម្លប់នៃសុខសន្តិភាព និងបង្ហាញដល់ភ្ញៀវបរទេសបានឃើញនូវទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រទេសកម្ពុជាយើង។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកដល់កីឡាករចំណុះទូកទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ […]
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងនាមគណៈកម្មការគ្រប់គ្រងទូក ង ខេត្ត
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងនាមគណៈកម្មការគ្រប់គ្រងទូក ង ខេត្តព្រៃវែង សូមក្រាបបង្គំថ្លែងអំណរអរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហរទ័យ ប្រោសប្រទានព្រះរាជអំណោយដល់កីឡាករទូក ង ខេត្តព្រៃវែង ចំនួន៥៥ទូក ក្នុង១ទូកៗ ទទួលបានថវិកា ៥០០.០០០រៀល សរុបថវិកាចំនួន ២៧.៥០០.០០០រៀល។ ទូលព្រះបង្គំទាំងអស់គ្នា សូមលើហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តន៍។
ថ្ងៃដំបូងនៃពិធីបុណ្យអុំទូកខេត្តសៀមរាប មានទេសចរចម្រុះជាតិសាសន៍មកកម្សាន្តជាង៨ម៉ឺននាក់
ថ្ងៃដំបូងនៃពិធីបុណ្យអុំទូកខេត្តសៀមរាប មានទេសចរចម្រុះជាតិសាសន៍មកកម្សាន្តជាង៨ម៉ឺននាក់ ចេញផ្សាយ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាដងស្ទឹងខេត្តសៀមរាបចាប់តាំងព្រឹកព្រលឹម កកកុញទៅដោយមនុស្សធ្វើដំណើរកម្សាន្ត និងទស្សនាការតុបតែងគួរជាទីគយគន់ក្នុងទីប្រារព្ធពិធីបុណ្យអុំទូកសៀមរាបឆ្នាំ២០២៤ ខណៈកាលពីថ្ងៃទី១៤ ខែវិច្ឆិកាដែលជាថ្ងៃទី១ នៃពិធីបុណ្យអុំទូកមានអ្នកទេសចរចូលមកទស្សនាចជាង ៨៧.០០០នាក់ កើនឡើងប្រមាណ ៨.១៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប។ របាយការណ៍ដដែលគូសរំលេចថា ក្នុងចំណោមភ្ញៀវទេសចរជាង ៨៧.០០០នាក់នេះ មានភ្ញៀវទេសចរបរទេសចំនួន ៤.១១៩នាក់ ការកើនឡើង១៦.០៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តចំនួនប្រមាណ ៨៣.០០០នាក់ កើនឡើងប្រមាណ៧.៧៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន ៧៧.០០០នាក់។ សូមជម្រាបថា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ បានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដើម្បីរង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកកម្សាន្តនៅខេត្តសៀមរាប៕
នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហទាំងយប់ទាំងថ្ងៃជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង
នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហទាំងយប់ទាំងថ្ងៃជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបោសសម្អាតក្រុមក្មេងទំនើង ព្រៃវែង ៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហទាំងពេលយប់ និងពេលថ្ងៃជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន ចោរកម្ម និងក្មេងទំនើង ។ គូសបញ្ជាក់ផងដែរថា ក្រៅពីការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិ ឃុំ ស្រុក នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់រាល់បាតុភាពផ្សេងៗ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕ PREY VENG POLICE | Facebook
ឯកឧត្តម នេត្រ ភក្រ្តា និងឯកឧត្តម វ៉ា ថន អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្រ្តា និងឯកឧត្តម វ៉ា ថន អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណក្រសួងព័ត៌មាន។
ទំនិញកម្ពុជាបាននាំចេញទៅវៀតណាមបានកើនឡើង៣២,១ភាគរយ គិតត្រឹម១០ខែដំបូង ឆ្នាំ២០២៤
ទំនិញកម្ពុជាបាននាំចេញទៅវៀតណាមបានកើនឡើង៣២,១ភាគរយ គិតត្រឹម១០ខែដំបូង ឆ្នាំ២០២៤ ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤– កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ២,៩ពាន់លានដុល្លារ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង៣២,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់២,៩ពាន់លានដុល្លារ កើនឡើងជាង៣២,១ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន៣,៤ពាន់លានដុល្លារ កើនឡើងជិត១៤,៥ភាគរយ បើធៀបទៅនឹងឆ្នាំមុន។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី […]
ឯកឧត្តម ហ៊ុយ សារ៉ាវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីគាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ ”កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន” នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
ឯកឧត្តម ហ៊ុយ សារ៉ាវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីគាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ ”កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន” នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសក្រសួងព័ត៌មាន សម្រាប់ការគាំទ្រធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការសម្រាប់គាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាបានការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ៕