ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់ ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា៖ «ព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក បានប្រព្រឹត្តទៅដោយរលូន​ និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ​ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី​ ។ ភាពជោគជ័យនេះ​ អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ​ ដែលបានលះបង់ពេលវេលា​ និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ​ សុវត្ដិភាព​ និងសណ្តាប់ធ្នាប់សាធារណៈ​ បង្កលក្ខណ:គ្រប់បែបយ៉ាង​ ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់​ សូមអរគុណដល់ក្រុមការងារ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ​ខ្ពស់​ ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាព​ល្អប្រណិត ។ ជាមួយគ្នានេះ​ ក៏សូមថ្លែងអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ […]

ព័ត៌មានជាតិ

តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា នេះ

តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា នេះ ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២៤ឈ្មោះមែនយី(Man-yi) ដែលស្ថិតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះសង្ឃរា និងនៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣១°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣២°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ […]

ព័ត៌មានជាតិ

ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះចំនួន ០,១៨ម៉ែត្រ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ

ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះចំនួន ០,១៨ម៉ែត្រ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះកំពស់ចំនួន ០,១៨ម៉ែត្រ។ ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅសល់ ៥,៣៨ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គអ្នកលឿង បានថយកំពស់ចំនួន ០,១៤ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៣,៣២ម៉ែត្រ ខណៈទន្លេបាសាក់កោះខែល បានថយកំពស់ចំនួន ០,១២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៤,៣២ម៉ែត្រ ៕

ព័ត៌មានជាតិ

សកម្មភាពនៃការសំអាតអនាម័យតាមទីតាំងសាធារណៈ នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា បន្ទាប់ពីព្រះរាជពិធីបុណ្យអំទុក បានបញ្ចប់

សកម្មភាពនៃការសំអាតអនាម័យតាមទីតាំងសាធារណៈ នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា បន្ទាប់ពីព្រះរាជពិធីបុណ្យអំទុក បានបញ្ចប់។

ព័ត៌មានជាតិ

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច

អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញរបាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ របាយការណ៍ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក គិតចាប់ម៉ោង៧ព្រឹក ដល់ម៉ោង៧យប់ បានប្រព្រឹត្តទៅដោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។ ដោយឡែកសភាពការណ៍បទល្មើស លួចម៉ូតូ១លើក (គោលដៅ ខ.៣.១ រង្វង់មូលនាងមច្ឆា)។ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេត។ ចំពោះសភាពការណ៍គ្រោះថ្នាក់ផ្សេងៗ ករណីលិចទូក៦លើក ស្មើ៦ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ)។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក នៅគោលដៅក.៣ម៉ូតូបុកភ្នាក់ងារសន្តិសុខ១លើក បណ្តាលរបួសស្រាលម្នាក់ […]

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពតទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជាង ១៣ម៉ឺននាក់

រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពតទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជាង ១៣ម៉ឺននាក់ ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ថ្ងៃឈប់សម្រាកក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៤ ខេត្តកំពត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកសម្រាកកម្សាន្ត និងស្នាក់នៅប្រមាណជាង ១៣ ម៉ឺននាក់។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពត មានចំនួន ១៣៤.៦២២នាក់ មានការកើនឡើង ៥៩.៨២% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៣២.៤១៦នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២.២០៦នាក់។ ចំពោះស្ថានភាពទូទៅ […]

ព័ត៌មានជាតិ

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) មានគុណប្រយោជន៍ធំធេងក្នុងការជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) មានគុណប្រយោជន៍ធំធេងក្នុងការជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) ជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ដែលមានគុណប្រយោជន៍ធំធេងក្នុងការជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានមួយកម្រិត។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែនេះ។ ស្ពាននេះមានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ កម្ពស់៥,២០ម៉ែត្រ មានទីតាំងស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ(១០១៩) ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-ចិន​សែន​សុខ​ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយនេះ ត្រូវបាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅកាលពី​ថ្ងៃ​ច័ន្ទ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​​ ក្រោម​អធិបតី​ភាព​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា​។ គម្រោង​នេះ​ ចំណាយ​ថវិកា​សរុប​ប្រមាណ​ ១៧​លាន​ដុល្លារ​អាមេរិក​ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ រួម​ជា​មួយ​ថវិកា​បដិភាគ​របស់​រាជរដ្ឋា​ ភិបាល​កម្ពុជា​ សម្រាប់​ការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់ ​ពន្ធ​ និង​អាក​ងៗ​។ ស្ពាន​នេះ […]

ព័ត៌មានជាតិ

តំបន់ចតុមុខ ឬទន្លេចតុមុខ ខាងមុខព្រះបរមរាជវំាង ជាទីតំាងមាន​លក្ខណៈ​ភូមិសាស្ត្រឯករបស់កម្ពុជា

តំបន់ចតុមុខ ឬទន្លេចតុមុខ ខាងមុខព្រះបរមរាជវំាង ជាទីតំាងមាន​លក្ខណៈ​ភូមិសាស្ត្រឯករបស់កម្ពុជា ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ចតុមុខជាចំណុចប្រសព្វនៃតំបន់ដីគោកចំនួន៤ និងទន្លេចំនួន៤ នៃព្រះ​រាជាណាចក្រកម្ពុជា ។ តំបន់ដីគោក គឺខាងមុខព្រះ​បរមរាជ​វំាង , ជ្រោយចង្វារ ,អរិយក្សត្រ និងកោះនរាយ៍ ។ ចំណែកទន្លេទាំង៤ ដែល​ហូរ​មកប្រសព្វគ្នានៅតំបន់ចតុមុខនេះដែរ គឺទន្លេ​មេគង្គ​លើ ឬទន្លេធំ ,ទន្លេមេគង្គក្រោម ឬទន្លេក្រោម , ទន្លេសាប និងទន្លេបាសាក់ ។ ក្នុងប្រវត្តិសាស្រ្តកម្ពុជាពីដើមរៀងមក ដោយសារភូមិសាស្រ្តដ៏ល្អឯក និងប្រកបដោយមង្គល​នេះ ​តំបន់ចតុមុខក៏បានក្លាយទីកន្លែង​ប្រារព្ធ​នូវពិធី​បុណ្យ​ប្រចាំឆ្នាំរបស់ព្រះមហាក្សត្រ គឺព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។ នៅឆ្នាំ២០២៤នេះ ចាប់ពីថ្ងៃទី១៤,ទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ក៏​ដូចឆ្នំាកន្លងទៅដែរ តំបន់ចតុមុខ បានទទួលស្វាគមន៍ថ្នាក់ដឹកនំា​ប្រទេស និងប្រជាពលរដ្ឋរាប់ម៉ឺន រាប់សែននាក់ មកពីខេត្តនានា​ទូទំាងប្រទេស បានមកជួបជុំគ្នាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និងសំពះព្រះខែ អកអំបុក […]

ព័ត៌មានជាតិ

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៖

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៖