ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលខ្មែរ នៅខេត្តកំពង់ចាម ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ នៅខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ផលិតផលខ្មែរ ដើម្បីចូលរួមគាំទ្រផលិតផលខ្មែរ និងជួយផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកក្នុងការលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ព្រមទាំងបានថតរូបអនុស្សវរីយ៍ក្នុងភាពស្និតស្នាលនឹងសប្បាយរីករាយជាអនេក។
Month: October 2024
ក្រសួងដែនដី គ្រោងកែលម្អលើកកម្ពស់សោភណភាពមហាវិថីចំនួន២នៅភ្នំពេញ ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
ក្រសួងដែនដី គ្រោងកែលម្អលើកកម្ពស់សោភណភាពមហាវិថីចំនួន២នៅភ្នំពេញ ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ មហាវិថីចំនួន២នៅរាជធានីភ្នំពេញ គឺមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ គ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា អេអាយ(AI)។គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយមួយកាលពីដើមសប្ដាហ៍មុន ។ ក្នុងអង្គសិក្ខាសាលានេះឯកឧត្តម លាង មុនីរឹទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់បានលើកឡើងថា តំបន់មួយចំនួនដែលស្ថិតនៅតាមមហាវិថីទាំង២នេះ នឹងត្រូវធ្វើការសិក្សាសាកល្បងអភិវឌ្ឍន៍ និងកែលម្អលើកកម្ពស់សោភណភាពតាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យ អេអាយ សាកល្បងមើលថា វានឹងត្រូវចេញរូបរាងបែបណា ។ នៅក្នុងសិក្ខាសាលាដដែលនេះ លោក ប្រេន វុង(Brian Wong) អ្នកជំនាញស្ថាបត្យកម្មមកពីប្រទេសសិង្ហបុរី បានលើកយកពីបទពិសោធន៍នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសសិង្ហបុរី មកចែកជូនដល់អ្នកជំនាញ និងអ្នកចូលរួមកម្ពុជារាប់រយនាក់ ។ក៏មានការធ្វើបទបង្ហាញពីលោក ស៊ីម តារា អ្នកជំនាញបញ្ញាសិប្បនិម្មិតកម្ពុជា ដោយកត់សម្គាល់ពីសារសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដល់សិក្ខាកាមចូលរួមក្នុងពេលនោះផងដែរ ។ គួររំលឹកថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ […]
ក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង
ក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្រោមកិច្ចយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករ តាមរយៈការសហការគាំទ្រដោយ សហគ្រិនខ្មែរ Khmer Enterprise នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងហាវែស III Cambodia Harvest III សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំក្រុមហ៊ុននាំចេញចំនួន ១២ទៅចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris លើកនេះ គឺជាការចូលរួមលើកទី២ របស់សហព័ន្ធស្រូវអង្ករកម្ពុជានិងបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៨០ ម៉ែត្រការ៉េ បន្ទាប់ពីការចូលរួមលើកទី១ […]
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ខាងមុខនេះ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ខាងមុខនេះ ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដំណឹងដល់សាធារណជនជ្រាបថា នៅថ្ងៃសៅរ៍ទី២ ដល់ថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកបន្ទាយមាស និងវិទ្យាល័យទូកមាស។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរ, ការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជន, កម្មវិធីដាល់អំបុកនិងការបង្ហាញសិល្បៈចម្អិនម្ហូបអាហារខ្មែរ, ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈ, ពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះជាច្រើនទម្រង់ដូចជា ការសម្តែងចាប៉ីដងវែង, ការសម្តែងល្ខោនបុរាណ (ខេត្តកណ្តាល), ការបង្ហាញគុនល្បុក្កតោ (ខេត្តកំពត), ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈ (ខេត្តបាត់ដំបង), ការបង្ហាញទេពកោសល្យរបស់ក្រុមសិល្បៈអង្គការអេពិកអាត (ខេត្តកំពត), និងការសម្តែងយីកេអង្គឃ្លៃ (ស្រុកឈូក ខេត្តកំពត) ព្រមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀត។ សូមអញ្ជើញទស្សនាដោយសេរី ចាប់ពីម៉ោង៨:០០នាទីព្រឹក […]
ក្រុមធនាគារពិភពលោក នឹងបន្តជំរុញដល់ការវិនិយោគនៅកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ
ក្រុមធនាគារពិភពលោក នឹងបន្តជំរុញដល់ការវិនិយោគនៅកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ធនាគារពិភពលោកបានបញ្ជាក់ជាផ្លូវការថា ក្របខ័ណ្ឌភាពជាដៃគូថ្មីប្រចាំប្រទេស (CPF) សម្រាប់កម្ពុជា ឆ្នាំ២០២៥-២០២៩ នឹងចូលរួមដោះស្រាយគោលដៅប្រទាក់ក្រឡាគ្នាចំនួនបី៖ ការកែលម្អសុខភាព និងការអប់រំឱ្យប្រសើរឡើង, ការលើកកម្ពស់ភាពប្រកួតប្រជែង និងការពង្រឹងភាពធន់នៃក្រុមគ្រួសារដែលងាយរងគ្រោះ។ ក្របខ័ណ្ឌថ្មីនេះបានពិភាក្សាដោយក្រុមធនាគារពិភពលោកកាលពីថ្ងៃអង្គារនេះ(១៦តុលា)។ជាមួយគ្នានេះរយៈពេលប្រាំឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុមធនាគារពិភពលោក មានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងទីភ្នាក់ងារពហុភាគីធានាការវិនិយោគ (MIGA) នឹងបន្តជំរុញដល់ការវិនិយោគនៅកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ប្រភពធនាគារពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៧ ខែតុលាថាផែនការសកម្មភាពយេនឌ័រដែលបានធ្វើបច្ចុប្បន្នភាពនឹងផ្តល់ជាមូលដ្ឋានសម្រាប់ដោះស្រាយគម្លាតយេនឌ័រក្នុងការឈានទៅការអប់រំមធ្យមសិក្សា និងលើកកម្ពស់ទិន្នន័យយេនឌ័រឱ្យកាន់តែប្រសើរឡើង។ ក្របខ័ណ្ឌថ្មីនេះក៏នឹងផ្តោតដែរទៅលើការកសាងគណនេយ្យភាពសម្រាប់បណ្តាគម្រោងផ្តល់សេវា ការពង្រឹងស្តង់ដាធានាការទុកចិត្តលើវិស័យសាធារណៈ, និងផ្តោតលើការបន្តការត្រួតពិនិត្យពីលើ និងផ្តល់ប្រឹក្សាអំពីយន្តការសម្រាប់ដោះស្រាយបណ្តឹងតវ៉ា/បណ្តឹងសាទុក្ខនានា ដែលអាចកើតមាន។ ឯកសារក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសនេះ បានគូសបញ្ជាក់អំពីបណ្តាអាទិភាពសម្រាប់កម្មវិធីនានារបស់ក្រុមធនាគារពិភពលោក សម្រាប់ជួយដល់កម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ក្របខ័ណ្ឌនេះត្រូវបានរៀបចំឡើងដោយផ្អែកលើឯកសារវិភាគអំពីបញ្ហាប្រឈមនានានៅក្នុងកិច្ចអភិវឌ្ឍន៍របស់ប្រទេស, យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើន។ លោកស្រី ម៉ារីយ៉ាម […]
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទានិងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកងនៅខេត្តព្រៃវែង
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទានិងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកងនៅខេត្តព្រៃវែង ព្រៃវែង:ពិធីប្រណាំងទូកងនៅខេត្តព្រៃវែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា និងលោកជំទាវ ហ្នឹងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម សួនសុម៉ាលីន អភិបាលខេត្តព្រៃវែងនិងលោកជំទាវដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អភិបាលក្រុង ស្រុកប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមន្ត្រីរាជការក្នុងខេត្តបានចូលរួមផងដែរជាពិសេសបានចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរមកលើកទឹកចិត្តទូកមកពីបណ្តាក្រុងស្រុករបស់ខ្លូនផងដែរ។ ឯកឧត្តមជាសមាធីក៏បានមានប្រសាសន៍លើកឡើងថាសូមឲ្យកីឡាករទាំងអស់។ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បី ដណ្ដើមយកជ័យលាភីចំណាត់ថ្នាក់ល្អជូនដល់ទូករបស់ខ្លួន កីឡាករនាំមកនូវមិត្តភាព សាមគ្គីភាពសុខភាពល្អ កីឡារស់នៅក្នុងសន្តិភាព ដូច្នេះសូមនាំគ្នាថែរក្សានូវសុខសន្តិភាពសមិទ្ធផលដែលមាននិងកសាងនូវសមិទ្ធផលថ្មីជាបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ផងដែរថា ទូកង ខ្នាតអន្តរជាតិ ទាំងអស់ចំនួន 47 ទូក ក្នុងនោះចំណុះពិត 1,034 នាក់ ចំណុះត្រៀម 282នាក់ និងទូកងខ្នាតវែងសរុបទាំងអស់ចំនួន 16 ទូក ដែលមានចំណុះពិត 1,193 នាក់ ចំណុះត្រៀម 230 នាក់។ ទូកងសរុបទាំងខ្នាតវែងនិងខ្នាតអន្តរជាតិ មានចំនួន 63ទូកដែលមានចំណុះពិតនិងចំណុះត្រៀមសរុបទាំងអស់ចំនួន 2,74 […]
អភិបាលខេត្តព្រៃវែង និងប្រធានក្រុមប្រឹក្សាខេត្ត សំណេះសំណាល និង ប្រគល់សម្ភារៈ
រ ព្រៃវែង និងប្រធានក្រុមប្រឹក្សាខេត្ត សំណេះសំណាល និង ប្រគល់សម្ភារៈ ព្រៃវែង:សៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសួនសុម៉ាលីន និងលោកជំទាវ រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជូនដល់កីឡាករទូក “ង” កងកម្លាំង និងអ្នកអនាម័យ ដែលចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងទូក “ង” ខេត្តព្រៃវែង ឆ្នាំ២០២៤ នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ។ អំណោយទាំងនោះរួមមាន÷ *សម្រាប់ទូកខ្នាតវែងចំនួន ១៨ទូក ក្នុងមួយទូកទទួលបាន -ថវិកាចំនួន ៥០០.០០០រៀល -អង្ករ ២០០គីឡូក្រាម -ទឹកសុទ្ធ ២០យួរ -ភេសជ្ជៈ ១០កេស -មី ០៦កេសតូច -ត្រីខ ១០យួរ […]