ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ២០២៤ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ២០២៤ ។

ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការ

លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២០ ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២០ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ស្នើ ៦ ចំណុច ដល់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនៈគិរី

សម្ដេច ម៉ែន សំអន ស្នើ ៦ ចំណុច ដល់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនៈគិរី ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនៈគិរី នៅសាលាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍​ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដេច ម៉ែន សំអន ស្នើគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ចំនួន៦ ចំណុចរួមមាន៖ ១.បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ សុខដុម នៃសង្គម […]

ព័ត៌មានជាតិ

មតិរបស់សមាគមសារព័ត៌មានចំពោះការដាក់អោយប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវ:សារព័ត៌មាន» ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ ក្រោយពេលក្រសួងព័ត៌មានប្រកាសដាក់ឲ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ មានសមាគមសារព័ត៌មានមួយចំនួនបានបញ្ចេញមតិយោបល់ជាបន្តបន្ទាប់ ។

មតិរបស់សមាគមសារព័ត៌មានចំពោះការដាក់អោយប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវ:សារព័ត៌មាន» ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ ក្រោយពេលក្រសួងព័ត៌មានប្រកាសដាក់ឲ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ មានសមាគមសារព័ត៌មានមួយចំនួនបានបញ្ចេញមតិយោបល់ជាបន្តបន្ទាប់ ។

ព័ត៌មានជាតិ

កម្ពុជា-ចិនពិភាក្សាគ្នា និងដាក់ចេញនូវអនុសាសន៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិន មកកម្ពុជា

កម្ពុជា-ចិនពិភាក្សាគ្នា និងដាក់ចេញនូវអនុសាសន៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិន មកកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ AKP សៀមរាប ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤– កម្ពុជា-ចិន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិន ២០២៤ ដែលបានធ្វើឡើងនៅខេត្តសៀមរាប ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖ បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”។ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វេទិកានាថ្ងៃនេះ គឺជាការជួបជុំដ៏សំខាន់មួយ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ពិសេសវិស័យឯកជនកម្ពុជា និងចិន រួមជាមួយអន្តរវិស័យពាក់ព័ន្ធ ដើម្បីរួមគ្នាពិភាក្សាអំពីបញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ព្រឹត្តិការណ៍នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដែលក្រសួងទេសចរណ៍ បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ […]

ព័ត៌មានជាតិ

មធ្យោបាយដែលជួយអ្នកសារព័ត៌មានចៀសផុតពីការប្រឈមមុខចំពោះតុលាការ

មធ្យោបាយដែលជួយអ្នកសារព័ត៌មានចៀសផុតពីការប្រឈមមុខចំពោះតុលាការ ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាចេញផ្សាយខែមេសាឆ្នាំ២០២៤ដោយក្រសួងព័ត៌មានបានអោយដឹងថា កាលពីឆ្នាំ២០២៣ ក្រសួងព័ត៌មានបានផ្តល់កិច្ចអន្តរាគមន៍សម្របសម្រួលការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការដល់អង្គភាពសារព័ត៌មានចំនួន ៤៣លើក ដោយក្នុងនោះក្រសួងបានផ្តល់មេធាវីការពារក្តីទទួលបានជោគជ័យសរុបចំនួន ១១ ករណី និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានសរុបចំនួន ៥០លើក ផ្សេងទៀត។ ទន្ទឹមនេះ ក្រសួងបានប្រកាសលុបឈ្មោះអង្គភាពសារព័ត៌មានចេញពីបញ្ជី ចំនួន ២០អង្គភាព ក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដោយមូលហេតុអង្គភាពទាំងនោះបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងលិខិតបទដ្ឋានច្បាប់ជាធរមាន។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានសម្របសម្រួលវិវាទ និងបញ្ហានានារបស់អ្នកសារព័ត៌មានសរុបចំនួន ២០ករណី និងកំពុងដំណើរការផ្តល់មេធាវីការពារក្តីក្នុងតុលាការសម្រាប់ករណីវិវាទមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានដែលបានប្រព្រឹត្តកំហុសវិជ្ជាជីវៈចំនួនសរុប ៦ករណី ព្រមទទួលស្គាល់កំហុសដោយធ្វើការសុំទោសជាផ្លូវការ។ កន្លងទៅនេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានណែនាំចំពោះអ្នកផលិតមាតិកាព័ត៌មានតាមបណ្តាញសង្គម ដែលបានបំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយតួយ៉ាងប្រភេទព័ត៌មានភ្ជាប់ជាមួយរូបភាពដ៏សាហាវឃោរឃៅដែលប៉ះពាល់ដល់ឯកជនភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ហើយថ្មីៗនេះរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានដាស់តឿនទៅដល់អ្នកសារព័ត៌មាននៅទូទាំងប្រទេសឱ្យស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនមិន មែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះធ្វើនោះបានដែរ។

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងនាយកប្រតិបត្តិមូលនិធិអាស៊ី (Asia Foundation) ចូលជួបសំដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងនាយកប្រតិបត្តិមូលនិធិអាស៊ី (Asia Foundation) ចូលជួបសំដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

ព័ត៌មានជាតិ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានប្រារព្ធពិធី កាន់បិណ្ឌវេនទី ១ នៅភូមិគ្រឹះសម្ដេច ជា ស៊ីម ស្រុកកំចាយមារ ខេត្តព្រៃវែង

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានប្រារព្ធពិធី កាន់បិណ្ឌវេនទី ១ នៅភូមិគ្រឹះសម្ដេច ជា ស៊ីម ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ រួមជាមួយឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ លោក អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត បានប្រារព្ធពិធីរាប់បាត្រ ដាក់បិណ្ឌវេនទី១ ដែលធ្វើនៅភូមិគ្រឹះសម្ដេច ជា ស៊ីម ស្ថិតនៅក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាថ្នាក់ដឹកនាំក្រសួងស្ថាប័ន អភិបាលរាជធានី-ខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ។ តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាស្រ័យហេតុនេះ សូមឱ្យ ឯកឧត្តម-លោកជំទាវ អភិបាលរាជធានី-ខេត្ត ទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ ទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី មានប្រសាសន៍ថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបទបញ្ជាដល់ ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ […]

ព័ត៌មានជាតិ

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ក្នុងរយៈពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន លើគ្រប់វិស័យ ជាពិសេសការសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាពសម្រាប់ប្រជាជនទូទាំងប្រទេស។ តាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ នៅមុនដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩ និងបានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ និងកំពុងត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបាននិងកំពុងបោះជំហានឆ្ពោះទៅមុខ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សារលិខិតខាងលើ បានបន្តថា កម្ពុជាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមរាំងជល់ និងពឹងផ្អែកលើជំនួយបរទេស បច្ចុប្បន្នកម្ពុជាអាចឈរបានដោយខ្លួនឯង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ព្រមទាំងពង្រីកមហិច្ឆតា លើកស្ទួយមោទនភាពជាតិឱ្យខ្ពស់រុងរឿងដូចពីអតីតកាល។ ក្នុងបុព្វហេតុនេះ កាលពីថ្ងៃទី០៥ ខែសីហា […]