មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកញ្ញានេះ បានបង្ហាញនូវប្លង់គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែមរបស់ស្ថានីយ៍បូមទឹកបឹងទំពុន នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ គម្រោងនេះ នឹងត្រូវបំពាក់ម៉ូទ័របូមទឹកខ្នាតធំ មានទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី ។ នៅពេលដាក់អោយដំណើរការបូមទឹកនាពេលខាងមុខ ស្ថានីយ៍បឹងទំពុន នឹងមានសមត្ថភាពបូមទឹកសរុប ៤៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌមានជ័យ ចំការមន ទួលគោក សែនសុខ និងពោធិ៍សែនជ័យ។ 📱 App iOS 📱 App Android
Month: September 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំណត់យកចំណុចរួមរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការពារអធិបតេយ្យ និងអភិវឌ្ឍខេត្តទាំង៤ ឱ្យកាន់តែរីកចម្រើន
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំណត់យកចំណុចរួមរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការពារអធិបតេយ្យ និងអភិវឌ្ឍខេត្តទាំង៤ ឱ្យកាន់តែរីកចម្រើន ចេញផ្សាយ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍រួមដោយយកចំណុចដែលប្រជាជនចង់បានទូទាំងប្រទេស ពោលគឺទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រគម្រោងកិច្ចសហប្រតិ្តបត្តិការតំបន់ត្រីកោណ តែងបង្ហាញក្ដីកង្វល់អំពីបញ្ហាអធិបតេយ្យភាព និងការអភិវឌ្ឍខេត្តទាំង៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ឆ្លើយតបទៅនឹងកង្វល់រួមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋពិតប្រាកដ ពោលគឺការពារទឹកដី ការពារអធិបតេយ្យភាព និងអភិវឌ្ឍខេត្តទាំង៤ នេះដើម្បីឱ្យបានកាន់តែល្អប្រសើរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៤៕
ទស្សនកិច្ចលើកទី១ទៅកាន់ខេត្តភាគឦសាន រៀបចំដោយក្រសួងព័ត៌មាន នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ
ទស្សនកិច្ចលើកទី១ទៅកាន់ខេត្តភាគឦសាន រៀបចំដោយក្រសួងព័ត៌មាន នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ ចេញផ្សាយ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP មកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារក្រសួងព័ត៌មាន បានរៀបចំរួចជាស្រេចហើយនូវដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ខេត្តភាគឦសាននៅថ្ងៃសៅរ៍ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខណៈការរៀបចំនេះត្រូវបានចំណាយដោយរាជរដ្ឋាភិបាល ។ តាមកម្មវិធី១ថ្ងៃនៅថ្ងៃទី៧ ខែកញ្ញា ខេត្តដែលត្រូវធ្វើទស្សនកិច្ចលើកទី១មាន ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ប្រជាពលរដ្ឋជាងមួយពាន់នាក់បានចុះឈ្មោះរួចមកហើយ។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះថា មកទល់ពេលនេះ ប្រជាពលរដ្ឋដែលបានចុះឈ្មោះដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននៃប្រទេសកម្ពុជា មានចំនួនជាងមួយពាន់នាក់ហើយ ហើយប្រជាពលរដ្ឋបានចុះឈ្មោះតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់បន្តទៀត។ ឯកឧត្តមបន្តថា ក្រុមការងារទទួលបន្ទុកបានត្រៀមលក្ខណៈរួចហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ សម្រាប់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទស្សនកិច្ចមួយដែលផ្តល់នូវភាពសប្បាយរីករាយ បង្កើតភាពស្និទ្ធស្នាលនិងសាមគ្គីភាពជាជាតិកម្ពុជាតែមួយ ផ្តល់ចំណេះដឹងបន្ថែមស្តីពីភូមិសាស្ត្រតំបន់ភូមិភាគឦសាន ទីតាំងនិងបង្គោលព្រំដែន អំពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែនដោយធានាការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី និងអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អ្នកនាំពាក្យដដែលបន្តថា អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចនេះពុំចាំបាច់ចំណាយសោហ៊ុយអ្វីទាំងអស់។ការចំណាយទូទៅសម្រាប់ការធ្វើដំណើរ និងការហូបចុក ត្រូវរ៉ាប់រងដោយក្រុមអ្នករៀបចំ លើកលែងតែការចំណាយផ្ទាល់ខ្លួនម្នាក់ៗប៉ុណ្ណោះ។ ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន […]
សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា រៀបចំសិក្ខាសាលាគ្រូបង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ”
សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា រៀបចំសិក្ខាសាលាគ្រូបង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ” ចេញផ្សាយ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានរៀបចំសិក្ខាសាលាគ្រូង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ” ក្រោមការដឹកនាំដោយឯកឧត្ដម វ៉ាត ចំរើន រដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្វឹកក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ។ សិក្ខាសាលានេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ សិក្ខាសាលាគ្រូបង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ” នេះផងដែរ រៀបចំឡើងគឺដើម្បីណែនាំបន្ថែមទៅដល់គ្រូបង្វឹកក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ត្រូវតែគោរពតាមយ៉ាងម៉ឺនម៉ាត់ទៅលើ ក្រមសីលធម៌ វិន័យ និងបទបញ្ជា ដើម្បីបង្ហាត់បង្ហាញទៅដល់កីឡាករ កីឡាការិនី របស់ខ្លួន ឱ្យដើរតាមគន្លងមួយប្រកបដោយស្មារតីទទួលខុសត្រូវ និងអាចឈានទៅដល់ការទទួលជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះ ខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ក៏ដូចជាព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀត ៕
ទូតអាមេរិក រំពឹងថាកម្ពុជា និងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ឱ្យបានកាន់តែល្អប្រសើរ
ទូតអាមេរិក រំពឹងថាកម្ពុជា និងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ឱ្យបានកាន់តែល្អប្រសើរ ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងជូនពរជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យទទួលបានជោគជ័យក្នុងការបេសកកម្មការងារក្នុងសហរដ្ឋអាម៉េរិកនាពេលខាងមុខ។ ការលើកឡើងរបស់លោកស្រី បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ចំពោះទំនាក់ទំនងទ្វេភាគី លោកស្រីរំពឹងថាកម្ពុជានិងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕ ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំណរគុណដល់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក។ ជាក់ស្ដែង មានក្រុមហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិកមួយចំនួន ដែលទទួលបានជោគជ័យលើការវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca […]
មធ្យោបាយចូលរួមបរិច្ចាគថវិកាទ្រទ្រង់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
មធ្យោបាយចូលរួមបរិច្ចាគថវិកាទ្រទ្រង់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ សម្តេចធិបតីហ៊ុនម៉ាណែត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ប្រទេសឥណ្ឌា រួមចំណែកដល់ការងារបោសសម្អាតមីនមនុស្សធម៌ និងគាំពារដល់ជនមានពិការភាពដោយសារមីននៅកម្ពុជា
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ប្រទេសឥណ្ឌា រួមចំណែកដល់ការងារបោសសម្អាតមីនមនុស្សធម៌ និងគាំពារដល់ជនមានពិការភាពដោយសារមីននៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិឥណ្ឌា រួមជាមួយនាយទាហាន ពលទាហានមកពីប្រទេសឥណ្ឌា ម៉ារ៉ុក ស្រីលង្កា បង់ក្លាដេស អារ៉ាប៊ីសាអ៊ូឌីត សំប៊ី តង់ហ្សានី និងប្រេស៊ីល និងនិស្សិតនៃមហាវិទ្យាល័យការពារជាតិឥណ្ឌា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ Mukesh Aggarwal មកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលជាង ៣០ ឆ្នាំ ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កា និងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា […]
នាយករដ្ឋមន្ត្រីឡាវ វាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងស្ថាប័នកម្ពុជា-ឡាវ
នាយករដ្ឋមន្ត្រីឡាវ វាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងស្ថាប័នកម្ពុជា-ឡាវ ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៣ ខែកញ្ញានេះ ឯកឧត្តម សុនសាយ សីផាន់ដន នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានធ្វើការវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើពុករលួយ រវាងស្ថាប័នទាំងពីរ អាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ក្នុងពេលកន្លងមកនិងបច្ចុប្បន្ន។ ជាមួយគ្នាំនោះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នទាំងពីរ ឱ្យបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ កម្ពុជា និងឡាវ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើរតាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី សួរសុខទុក្ខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីផងដែរ ទន្ទឹមគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏សូមចូលរួមអបអរសាទរចំពោះលទ្ធផលការងាររបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលបានបំពេញការងារប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃ។