ការចូលរួមដោយស្មារតីមហាសាមគ្គីរបស់វិស័យឯកជននៅក្នុងកិច្ចការការពារព្រំដែន ចេញផ្សាយ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៤ មួយរយៈចុងក្រោយនេះ គេឃើញវិស័យឯកជនបានបង្ហាញឆន្ទះមហាសាមគ្គី មហាស្នេហាជាតិ ដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍន៍សង្គមកម្ពុជា។ សកម្មភាពនេះបានបង្ហាញឡើងតាមរយៈ វិស័យឯកជនបានគាំទ្រចលនាការពារទឹកដី ហើយបានបរិច្ចាគថវិកាដល់មូលនិធិកសាងផ្លូវក្រវ៉ាត់ព្រំដែនតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលថ្មីៗនេះ។ ដោយសារការចូលរួមចំណែកដ៏ធំធេងពីវិស័យឯកជននេះ បានធ្វើអោយមានសកម្មភាពផុលផុសនៅក្នុងចលនាបរិច្ចាគថវិការបស់មូលនិធិនេះដែលរហូតមកដល់ថ្ងៃទី៥កញ្ញា មានវិស័យឯកជន និងមានប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានស័្មគ្រចិត្តចូលរួមថវិកាក្នុងមូលនិធិនេះ ជាមួយថវិកាជាង១៩លានដុល្លារ។ មិនតែប៉ុណ្ណោះ បើទោះបីជាគ្មានការអំពាវនាវពីរាជរដ្ឋាភិបាលក្តី ក៏វិស័យឯកជនបានបង្ហាញឆន្ទះចូលរួមដែរ។តួយ៉ាងមានវិស័យឯកជនបានចូលរួមចំណែកក្នុងចលនាដឹកនាំប្រជាពលរដ្ឋ ទៅមើលការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការការពារព្រំដែននៅតំបន់ភូមិភាគឦសាន ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចទៅភូមិភាគឦសាន បានទទួលការឧបត្ថម្ភទឹកពិសាវីតាល់ចំនួន២០០០កេសពី ក្រុមហ៊ុន វ័នហ្វ្រេតធើនីធី និងមូលនិធិ២៥រៀល ដើម្បីប្រើប្រាស់សម្រាប់ដំណើរទស្សនកិច្ចទៅទិសឦសាននេះ។ ទន្ទឹមនេះ ក្រុមហ៊ុនភេសជ្ជៈបាកាស បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស និងប្រកាសគាំទ្ររហូតបញ្ចប់ដំណើរទស្សនិច្ចនេះ។ ហើយថ្មីៗនេះទៀត ក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា បានប្រកាសផ្គត់ផ្គង់កញ្ចប់អាហារពេលព្រឹកជាង ៣០០ កញ្ចប់ក្នុងមួយលើកៗដោយឥតគិតថ្លៃជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជារហូតកម្មវិធីទស្សនកិច្ចនេះបញ្ចប់នៅចុងឆ្នាំ២០២៤។ ទឹកចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈឧបត្ថម្ភឧបភោគបរិភោគនេះ បានបង្ហាញអំពីស្មារតីសេ្នហាជាតិយ៉ាងពិតប្រាកដ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅភូមិភាគឦសាននេះ គឺជាគំនិតផ្តួចផ្តើម […]
Month: September 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ចេញផ្សាយ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ចេញផ្សាយ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង២០នាទី ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១៣និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណរដ្ឋកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»។ វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នៅអាកាសយានដ្ឋានទ័ពអាកាសសេអ៊ូល(Seoul Airbase) ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក្តៅជាទីបំផុត ពីមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ ជាច្រើនរូប។ ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន»។ វេទិកានេះ នឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ […]
តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៧ ខែកញ្ញា នេះ
តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៧ ខែកញ្ញា នេះ ចេញផ្សាយ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នៅបន្តតែ មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ […]
អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា «គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ២០២៤» ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Award)។
អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា «គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ២០២៤» ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Award)។ នេះជា មោទនភាព និងកិត្តិយស សម្រាប់ប្រទេសកម្ពុជា ស័ក្តិសមនឹងទទួលបានក្នុងនាមជាទឹកដីអច្ឆរិយៈ ដែលមានប្រាង្គប្រាសាទដ៏ល្អវិចិត្រ និងមរតកវប្បធម៌ដ៏សម្បូរបែប។ Join AMS One-minute
នគរបាលខេត្តព្រៃវែង ចូលរួមការពារ សន្ដិសុខសណ្ដាប់នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងមូលដ្ឋាន
នគរបាលខេត្តព្រៃវែង ចូលរួមការពារ សន្ដិសុខសណ្ដាប់នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងមូលដ្ឋាន ខេត្តព្រៃវែង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចូលរួមការពារ សន្ដិសុខសណ្ដាប់នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប ក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានទីតាំងនៅតាមសាលាឃុំ-សង្កាត់ រឺនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃ ទី០១ ដល់ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ ៕ PREY VENG POLICE | Facebook
ការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាជនគ្រប់ៗរូប
ការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាជនគ្រប់ៗរូប រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់អាងស្តុកទឹកនៅខ្នងភ្នំដងរែង (ប្រាសាទតាមាន់) ទំហំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ដើម្បីអាចស្តុកទឹកប្រើប្រាស់បានមួយចំនួននៅរដូវប្រាំង សម្រាប់កងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ ឈរជើងនៅតំបន់ប្រាសាទតាមាន់។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព និងមូលនិធិ Washington Times
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព និងមូលនិធិ Washington Times ចេញផ្សាយ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព(International Association of Parliamentarians for Peace-IAPP) និង មូលនិធិ Washington Times ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានកិតិ្តយសសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសភាកម្ពុជាលើខ្លឹមសារធម្មនុញ្ញសន្តិភាព (Peace Charter) ដែលជាឯកសារស្នូលសម្រាប់សម័យប្រជុំពេញអង្គ (IPTP) លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៤នេះ។ សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកឧត្តម ទំាងអស់ដែលជាសកម្មជនស្វែងរកសន្តិភាព មកពីបណ្តាប្រទេសជាច្រើន ដូចជាសាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា […]
កម្ពុជា-ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត
កម្ពុជា-ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត ចេញផ្សាយ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ក្នុងឱកាសនៃជំនួប ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។ សម្តេចធិបតីបានអបអរសារទរឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងត្រៀមធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។ សម្ដេចធិបតី និង ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួន មានជាអាទិ៍ […]