សំណេះសំណាល និងចែកសៀវភៅសីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ព្រៃវែង:ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ហ៊ន់ សុធារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកសៀវភៅសីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់លោកគ្រូ អ្នកគ្រូ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលាប្រជុំធំ«A»សាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង លោកគ្រូ អ្នកគ្រូសាលាមធ្យមសិស្សា […]
Month: August 2024
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ចេញផ្សាយ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ចេញផ្សាយ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ត្រី សៀ ទីន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមុខតំណែងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប និងត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤៕ ដោយ កន ចំណាន
អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់អគ្គបញ្ជាការដ្ឋាន
អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់អគ្គបញ្ជាការដ្ឋាន ដោយ អគ្គបញ្ជាការ ចេញផ្សាយ ថ្ងៃទី 13 ខែ សីហា ឆ្នាំ 2024 (ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់អគ្គបញ្ជាការដ្ឋាន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរដែន ពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ស្រុកចិត្របុរី ខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរដែន ពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ស្រុកចិត្របុរី ខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ ចេញផ្សាយ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាតពិនិត្យដំណាំស្រូវប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង ស្ថិតនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះនិងស្ថានភាពខេត្តត្បូងឃ្មុំ។ តាមរបាយការណ៍របស់មន្ទីរ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និង ផលប៉ះពាល់ ខូចខាតនៅ នៅខេត្តក្រចេះផលប៉ះពាល់និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង: ផ្ទៃដីប៉ះពាល់ ចំនួន ១៩៦៣ហិកតា ខូចខាតទាំងស្រុង ចំនួន ៤៨២ហិកតា។ ស្រុកដែលប៉ះពាល់ និងខូចខាតច្រើនជាងគេ គឺស្រុក ចិត្របុរី។ដោយឡែកខេត្តត្បូងឃ្មុំប៉ះពាល់និងខូចខាតលើដំណាំ: ប៉ះពាល់ ចំនួន១៧៦២ហិកតា ក្នុងនោះដំណាំស្រូវចំនួន១១៨៩ហិកតា ខូចខាតទាំងស្រុងចំនួន១៥៤៩ហិកតា ក្នុងនោះដំណាំស្រូវចំនួន៩៧៦ហិកតា។ ស្រុកដែលប៉ះពាល់ និងខូចខាតច្រើនជាងគេ គឺស្រុកត្បូងឃ្មុំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ […]
ពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ
ថ្ងៃនេះឆ្លៀតឱកាស ចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ។ ទំនប់ស្ទាក់ទឹកទាំងពីរនេះ ពេលសាងសង់រួចរាល់អាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋប្រមាណជាង១២ ម៉ឺនហិចតានៅរដូវប្រាំង។ ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ក៏នឹងដេីរតួនាទីក្នុងការពង្វាងទឹកធ្លាក់ពីស្ទឹងជីនិតប៉ែកខាងលេីនៃខេត្តព្រះវិហារចូលទៅស្ទឹងសែន ដែលនឹងជួយកាត់បន្ថយហារនិភ័យនៃការលិចលង់ក្រុងស្ទឹងសែន និងតំបន់ជុំវិញ។ ថ្ងៃសៅរ៍ ទី១០ សីហា ២០២៤
ឯកឧត្តម សួន សុម៉ាលីន ៖ មនុស្សម្នាក់ ត្រូវដាំដើមឈើឲ្យបានមួយដើម ដើម្បីជាប្រយោជន៍ដល់មនុស្ស សត្វ និងពិភពផែនដី ព្រៃវែង៖ នៅថ្ងៃទី១០ ខែសីហា
ឯកឧត្តម សួន សុម៉ាលីន ៖ មនុស្សម្នាក់ ត្រូវដាំដើមឈើឲ្យបានមួយដើម ដើម្បីជាប្រយោជន៍ដល់មនុស្ស សត្វ និងពិភពផែនដី ព្រៃវែង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកម្មពិធីដាំកូនឈើ ក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម» នៅវត្តពោធិរតនារាម(ហៅវត្តត្នោត) ក្នុងស្រុកពោធិ៍រៀង ដែលស្ថិតនៅក្នុងបរិវេណវត្តរតនារាម(ហៅវត្តត្នោត) ក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍ថា ដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វ និងផែនដី ក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងផ្តល់ជម្រកសត្វ, ផ្តល់ឈើសម្រាប់ប្រើប្រាស់, ជួយរក្សាលំនឹងនៃ សីតុណ្ហភាព, ជួយបន្សុទ្ធបរិយាកាស, ជារបាំងខ្យល់ព្យុះ ជួយទប់ទឹកជំនន់ និងធ្វើឲ្យដីមានជីជាតិ, ជួយទាកទាញទឹកភ្លៀង ការពារសំណ៌កដីជាដើម។ល។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា […]
ប្រជាពលរដ្ឋក្នុងស្រុកពារាំងត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា អញ្ជើញពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ
ប្រជាពលរដ្ឋក្នុងស្រុកពារាំងត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា អញ្ជើញពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ព្រៃវែង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញចូលរួមកម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលស្ថិតនៅបរិវេណវិទ្យាល័យសម្ដេចតេជោ ស្នាយ ពល ស្រុកពារាំង ខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ពុកម៉ែបងប្អូនប្រជាពលរដ្ឋសរុបប្រមាណចំនួន ៤,០២៧ រូប។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនេះ ក៏មិនខុសពីកន្លងមកដែរ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន […]
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្ត
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្ត ភ្នំពេញ:នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៤ រួចមក ឯកឧត្តម អង មង្គល រដ្ឋលេខាធិការនិងជាប្រធានអង្គប្រជុំ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋលេខាធិការនិងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំការងារសំខាន់ៗមួយចំនួនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់អនុវត្តបន្តផងដែរ។ […]
រដ្ឋបាលខេត្តព្រៃវែង ជម្រាបជូន លោកអភិបាល នៃគណៈអភិបាល ក្រុង ស្រុក ស្តីពីការជូនដំណឹងដល់ក្រុមហ៊ុន ឬបងប្អូនដែលជាម្ចាស់អាជីវកម្ម ឱ្យធ្វើការរុះរើស្លាកសញ្ញាពាណិជ្ជកម្ម ឬផ្ទាំងយីហោ
រដ្ឋបាលខេត្តព្រៃវែង ជម្រាបជូន លោកអភិបាល នៃគណៈអភិបាល ក្រុង ស្រុក ស្តីពីការជូនដំណឹងដល់ក្រុមហ៊ុន ឬបងប្អូនដែលជាម្ចាស់អាជីវកម្ម ឱ្យធ្វើការរុះរើស្លាកសញ្ញាពាណិជ្ជកម្ម ឬផ្ទាំងយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ រដ្ឋបាលខេត្តព្រៃវែង សូមជម្រាប លោកអភិបាលនៃគណៈអភិបាល ក្រុង-ស្រុក ជ្រាបថា ការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង បានជះឥទ្ធិពលអវិជ្ជមានដល់សង្គម ជាពិសេសការអូសទាញដល់ យុវជនឱ្យសេពគ្រឿងស្រវឹងឈានដល់ការប្រើប្រាស់អំពើហិង្សាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយគ្រឿង ស្រវឹងជាដើម ។ ដូចនេះដើម្បីចូលរួមចំណែកការលើកកម្ពស់សីលធម៌សង្គម និងចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងទីប្រជុំជននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើ ការណែនាំដល់ លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ដូចខាងក្រោម៖ ១-លោកអភិបាលក្រុង-ស្រុក ត្រូវធ្វើការជូនដំណឹងដល់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ដែលបានផ្សព្វផ្សាយ ពាណិជ្ជកម្មដោយមានផ្ទាំងរូបភាពស្រាបៀរ ឬគ្រឿងស្រវឹង នៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជននានា ឱ្យមកធ្វើ ការរុះរើផ្ទាំងរូបភាពនោះចេញ ដោយប្តូរទៅជាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានរូបភាពផ្សេង មិនមានខ្លឹមសារ ទាក់ទង ទៅនឹងស្រាបៀរ ឬគ្រឿងស្រវឹង ដោយទុករយៈពេល ២សប្តាហ៍ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាសម្តេចចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និង ជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាសម្តេចចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និង ជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស