គិតត្រឹមព្រឹកថ្ងៃទី១៣នេះ «យុទ្ធការ ១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានវថិកាបរិច្ចាគ ប្រមាណជាង ១លាន ៤៤ម៉ឺនដុល្លារ ចេញផ្សាយ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនលើសលប់ពីសប្បុរសជនក្នុងស្មារតី “ខ្មែរជួយខ្មែរ” បន្ទាប់ពីយុទ្ធនាការនេះបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ឧសភាកន្លងទៅនេះ ។ លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា គិតត្រឹមម៉ោង ៨ និង០០ នាទីព្រឹកថ្ងៃនេះ, សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១លាន ៤៤ម៉ឺនដុល្លារ។ លោក បានបន្ថែមថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគដើម្បីចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ […]
Month: June 2024
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជីញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ដែលមានចំនួន២១រូប ដោយមានការអញ្ជីញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជីញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ដែលមានចំនួន២១រូប ដោយមានការអញ្ជីញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។
ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្
ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ចេញផ្សាយ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលឹក និងបន្តណែនាំដល់អាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យចូលរួមអនុវត្ត និងផ្សព្វផ្សាយកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងភាពស្អាតស្អំក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ នារសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងពីសារៈសំខាន់នៃអភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈល្អជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថាការងារទាំងនោះ ជាការងារអាទិភាពដែលមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ឯកឧត្តមបន្ថែមថា “ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី […]
សម្តេចតេជោ ប្រាប់ទៅអ្នកសរសេរព័ត៌មាននៅកាសែត The Diploma ថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ
សម្តេចតេជោ ប្រាប់ទៅអ្នកសរសេរព័ត៌មាននៅកាសែត The Diploma ថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ចេញផ្សាយ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញនូវព័ត៌មានសំខាន់ៗ ដើម្បីឆ្លើយតបប្រាប់ទៅកាន់លោក David Hutt អ្នកសរសេរព័ត៌មាននៅកាសែត The Diplomat ឲ្យដឹងថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ យោងតាមសារសម្តេចតេជោ ដែលបានផ្សាយនៅលើបណ្តាញសង្គមនារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មានអត្ថន័យទាំងស្រុងថា៖ «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat […]
អបអរសាទរ គ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទេ កាលពីថ្ងៃទី១២មិថុនាម្សិលមិញនេះ
អបអរសាទរ គ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទេ កាលពីថ្ងៃទី១២មិថុនាម្សិលមិញនេះ ចេញផ្សាយ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១លើក មិនបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសនោះទេ៕