ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤

ព័ត៌មានជាតិ

មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា

មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ  នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ * សហព័ទ្ធ (ប្តី ឬប្រពន្ធ) – សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ – សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ * កូនក្នុងបន្ទុក – សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត – និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ – សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រយៈពេលមួយខែ (APP) NoDrug មានអ្នកទាញយក និងប្រើប្រាស់ ៨ ៦០៤ នាក់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រយៈពេលមួយខែ (APP) NoDrug មានអ្នកទាញយក និងប្រើប្រាស់ ៨ ៦០៤ នាក់ ចេញផ្សាយ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី២៣  ខែមេសា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានអ្នកទាញយកនិងប្រើប្រាស់ សរុបបានចំនួន ៨ ៦០៤ នាក់។ នេះជាការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្នុងកិច្ចប្រជុំបូកសរុបការងារផ្សព្វផ្សាយអប់រំកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមបានថ្លែងថានេះជាការបោះជំហានដ៏វិជ្ជមានមួយក្នុងការងារអប់រំនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយប្រើប្រាស់មធ្យោបាយបណ្តាញទំនាក់ទំនងសង្គមទំនើប និងរហ័សពេញនិយម និងមានជំនឿថាចំនួននៃការដំឡើងនិងប្រើប្រាស់កម្មវិធីនេះនឹងកើនឡើងកាន់តែច្រើនថែមទៀតដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំបានថ្លែងថាការបង្កើតកម្មវិធីទូរសព្ទដៃ APP NoDrug ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។ ឯកឧត្តមបានថ្លែងថាការងារផ្សព្វផ្សាយអប់រំជាការងារអាទិភាពទី១ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ប៉ុន្មានថ្ងៃនេះមានការលើកឡើង ថាខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២មិថុនា២០២៤។ មិនមានរឿងបែបនេះទាល់តែសោះ។​ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង៕

សម្តេចតេជោ ហ៊ុន សែន ៖ ប៉ុន្មានថ្ងៃនេះមានការលើកឡើង ថាខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២មិថុនា២០២៤។ មិនមានរឿងបែបនេះទាល់តែសោះ។​ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង៕

ព័ត៌មានជាតិ

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៅសណ្ឋាគារភ្នំពេញ, នាថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី។

ព័ត៌មានជាតិ

កម្ពុជា និងជប៉ុន បេ្តជ្ញាគាំទ្រការបន្តផ្តល់ជំនួយមនុស្សធម៌

កម្ពុជា និងជប៉ុន បេ្តជ្ញាគាំទ្រការបន្តផ្តល់ជំនួយមនុស្សធម៌ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានកត់សម្គាល់យ៉ាងពេញចិត្ត ចំពោះចំណងទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងជប៉ុន ដែលត្រូវបានទំនុកបម្រុង ដោយមិត្តភាពដ៏កក់ក្តៅដែលមានរយៈកាល ៧ ទសវត្សរ៍ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរ បានពិភាក្សាពិស្តារទៅលើកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកជំនួយមនុស្សធម៌ ក៏ដូចជាលទ្ធភាព ក្នុងការបន្តផ្តល់ជំនួយចាំបាច់ដល់មជ្ឈដ្ឋានដែលរងគ្រោះ។ ភាគីទាំងពីរ ក៏បានផ្តាស់ប្តូរទស្សនៈគ្នាលើការវិវត្តនៃព្រឹត្តិការណ៍ផ្សេងៗជុំវិញពិភពលោកផងដែរ។

ព័ត៌មានជាតិ

ព្រះរាជក្រឹត្យដំឡើងនិងតែងតាំងមុខតំណែង ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ព្រះរាជក្រឹត្យដំឡើងនិងតែងតាំងមុខតំណែង ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែងផ្ញើសារលិខិតជូនពរ សូមគោរពជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធាន​កិត្តិយសនៃក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ​

រដ្ឋបាលខេត្តព្រៃវែងផ្ញើសារលិខិតជូនពរ សូមគោរពជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធាន​កិត្តិយសនៃក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ​ ព្រៃវែង:រដ្ឋបាលខេត្តព្រៃវែងផ្ញើសារលិខិតជូនពរសូមគោរពជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធាន​កិត្តិយសនៃក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ​ ជាទីគោរពដ៏ខ្ពង់ខ្ពស់​ នាឱកាសដ៏សិរីមង្គលប្រសើរថ្លៃថ្លា នៃខួបចម្រេីនជន្មាយុគម្រប់​ ៩០ឆ្នាំ​ ឈានចូល​ ៩១ឆ្នាំ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួម ជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក

ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួម ជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ។

ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពាមជរ ខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក ក្រុង

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពាមជរ ខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក ក្រុង ព្រៃវែង:ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពាមជរ ខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក ក្រុង អាណត្តិទី៤​ ឆ្នាំ២០២៤នៅស្នាក់ការគណៈកម្មាធិការគណបក្សស្រុកពាមជរព្រឹកថ្ងៃថ្ងៃសុក្រ ២៤ ឧសភា ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពាមជរ ខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក ក្រុង អាណត្តិទី៤​ ឆ្នាំ២០២៤នៅស្នាក់ការគណៈកម្មាធិការគណបក្សស្រុកពាមជរព្រឹកថ្ងៃថ្ងៃសុក្រ ២៤ ឧសភា ២០២៤