សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤
Month: May 2024
សូមអបអរសាទរ ដល់សិស្សក្នុងខេត្តព្រៃវែង ដែលបានជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស
សូមអបអរសាទរ ដល់សិស្សក្នុងខេត្តព្រៃវែង ដែលបានជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ដែលទទួលបានចំណាត់ថ្នាក់ដូចខាងក្រោម៖ ១- សិស្សពូកែថ្នាក់ទី៩ -ឈ្មោះ សុន គីមហុង ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ មកពីវិទ្យាល័យព្រៃព្នៅ -ឈ្មោះ ជា សុីណា ទទួលបានចំណាត់ថ្នាក់លេខ៣ ផ្នែកអក្សរសិល្ប៍ខ្មែរ មកពីវិទ្យាល័យព្រៃព្នៅ -ឈ្មោះ អុឹង លីយ៉ុងម៉ា ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា មកពីវិទ្យាសម្តេចតេជោ ហ៊ុន សែន ពារាំង ២- សិស្សពូកែថ្នាក់១២ -ឈ្មោះ យ៉ុង យីម ទទួលបានចំណាត់ថ្នាក់លេខ៤ ផ្នែកគណិតវិទ្យា មកពីវិទ្យាល័យហ៊ុន សែន កំពង់ពពិល -ឈ្មោះ កុសល់ ស៊ុនហេង ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា មកពីវិទ្យាល័យហ៊ុន សែន ព្រែកសណ្តែក -ឈ្មោះ ម៉ុង គីមម៉េង ទទួលបានចំណាត់ថ្នាក់លេខ២ ផ្នែករូបវិទ្យា មកពីវិទ្យាល័យមេសាង។
ផ្ទះ ចំនួន ២ខ្ន និងបង្គន់អនាម័យ ចំនួន ២ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅក្នុងស្រុកស៊ីធរកណ្តាល
ផ្ទះ ចំនួន ២ខ្ន និងបង្គន់អនាម័យ ចំនួន ២ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅក្នុងស្រុកស៊ីធរកណ្តាល សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុកស៊ីធរកណ្តាល ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅឃុំព្រៃទឹង និងឃុំពោធិ៍ទី ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស […]
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមរក៍ បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយករណីដួលរំលផ្ទះ១ ខ្នង ស្មើនិង ១ គ្រួសារ នៅឃុំពាមរក៍
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមរក៍ បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយករណីដួលរំលផ្ទះ១ ខ្នង ស្មើនិង ១ គ្រួសារ នៅឃុំពាមរក៍ អនុសាខាកក្រកស្រុកពាមរក៍ ៖ នៅថ្ងែទី ១៣ ខែឧសភា ឆ្នាំ២០២៤ លោកស្រី សេង ទៀង ប្រធានគណ:កម្មាធិការអនុសាខាស្រុក និងសហការី បានចូលរួមផ្តល់អំណោយជូន គ្រួសាររងគ្រោះដួលរលំផ្ទះ ១ ខ្នង នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ នាឱកាសនោះ លោកស្រីប្រធានគណ:កម្មាធិការអនុសាខាកក្រកស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូជាប្រចាំ បាញ់អាលកុលសំអាតដៃ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ […]
រដ្ឋបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង សូមឆ្លើយតបលើករណីបង្ហោះរបស់អាខោនហ្វេសប៊ុកឈ្មោះ ដា រ៉ា បានសរសេរថាៈ “មិនដឹងថ្ងៃណាឬឆ្នាំណាទេបើគ្មានត្រចៀកមើលឃើញផងភូមិស្រុកជាប់ខេត្តសោះ ភូមិអន្លង់ ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង
រដ្ឋបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង សូមឆ្លើយតបលើករណីបង្ហោះរបស់អាខោនហ្វេសប៊ុកឈ្មោះ ដា រ៉ា បានសរសេរថាៈ “មិនដឹងថ្ងៃណាឬឆ្នាំណាទេបើគ្មានត្រចៀកមើលឃើញផងភូមិស្រុកជាប់ខេត្តសោះ ភូមិអន្លង់ ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ក្នុងករណីនេះ រដ្ឋបាលស្រុក សូមបំភ្លឺថា ស្ពានព្រែកវត្ត ស្ថិតនៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ស្ពាននេះបានកសាងឡើងតាំងពីឆ្នាំ១៩៨៦ ធ្វើអំពីឈើ សសរបេតុង មានទំហំ ៤ម៉ែត្រ × ៤០ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម។ ហើយចំណុចទីតាំងស្ពានចាស់នេះ មានលក្ខណៈតូចចង្អៀត មិនអាចធ្វើការសាង សង់ថ្មី តាមស្តង់ដារបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសិក្សាទេ។ ដល់ឆ្នាំ២០១៨ ក្រសួងសាធារ ណៈការ និងដឹកជញ្ជូន ក៏បានសម្រេចសាងសង់ស្ពានថ្មី មួយខ្សែរមានប្រវែង ៨ម៉ែត្រ x ៣០ម៉ែត្រ ដោយគម្លាតពី ស្ពានចាស់ចម្ងាយប្រវែង ១០០ម៉ែត្រ ដើម្បីតភ្ជាប់ជាមួយនឹងផ្លូវថ្មីប្រវែង៦គីឡូម៉ែត្រ ទទឹងប្រវែង ១០ម៉ែត្រ ដើម្បី សម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងឃុំ។ ចំណែកឯស្ពានចាស់វិញ គឺរក្សាទុកនៅដដែល
ឯកឧត្តម ញ៉ឹក វណ្ណារ៉ា អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារសមាហរណកម្មការតាមដានជនរងគ្រោះ ដែលបានស្នាក់នៅមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍
ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារសមាហរណកម្មការតាមដានជនរងគ្រោះ ដែលបានស្នាក់នៅមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារសមាហរណកម្មការតាមដានជនរងគ្រោះ ដែលបានស្នាក់នៅមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករងសេវាសង្គមកិច្ច ប្រធាន អនុប្រធានាយកដ្ឋានគាំពារជនរងគ្រោះ លោកស្រី ណៅ កុអីតុ តំណាងទីភ្នាក់ងាររបស់អង្គការ JICA មន្ទីរ ស.អ.យ. ខេត្តសៀមរាប-ត្បូងឃ្មុំ គោលដៅ ទីប្រឹក្សាគម្រោងJica ប្រធានមជ្ឈមណ្ឌលសំចត ប៉ោយប៉ែត និង មន្ត្រីជំនាញ […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ស៊ុម ម៉ាណែត ប្រធានប្រតិបត្តិសមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព និងសហការី ចូលជួបសម្តែងការគួរសម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ស៊ុម ម៉ាណែត ប្រធានប្រតិបត្តិសមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព និងសហការី ចូលជួបសម្តែងការគួរសម ភ្នំពេញ:ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ស៊ុម ម៉ាណែត ប្រធានប្រតិបត្តិសមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព និងសហការី ចូលជួបសម្តែងការគួរសម ថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី និងសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់អំពីផែនការណ៍សកម្មភាព គោលនយោបាយរបស់សមាគមអនុវត្តន៍បន្ត នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋអនុញ្ញាតអោយឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋអនុញ្ញាតអោយឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ភ្នំពេញ:សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋអនុញ្ញាតអោយ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៣ ឧសភា ២០២៤
កិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់នូវបច្ចុប្បន្នភាពការងារអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង
កិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់នូវបច្ចុប្បន្នភាពការងារអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង ព្រៃវែង:លោក ឌុច គន្ធា អភិបាលរងខេត្តបានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់នូវបច្ចុប្បន្នភាពការងារអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង លោកស្នើឱ្យរដ្ឋបាលក្រុងស្រុក : ទី 1 -គឺរៀបចំផែនផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងនឹងគ្រឿងនៅតាមបណ្ដាលក្រុងស្រុក។ ទី២-ត្រូវចុះស្រង់បូកសរុបទិន្នន័យអំពីក្លឹបកំសាន្ត ខារ៉ាអូខេ ហាងហូបចុក ផ្សេងៗដើម្បីចុះផ្សព្វផ្សាយគ្រឿងញៀន។ទី៣-ត្រូវអនុវត្តនឹងចាត់តាំងការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន។ ទី4-ចាត់តាំងអនុវត្តតាមប៉ុស្តិ៍តាមការដ្ឋានក្នុងការផ្សព្វផ្សាយ លោក ឌុច គន្ធាអភិបាលរងខេត្តក៏បានបញ្ជាក់ថាកន្លងមករាជរដ្ឋាភិបាលបានចាត់វិធានការក្នុងការត្រួតពិនិត្យគ្រឿងញៀនទៅលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសករណីបើរកឃើញមានមន្ត្រីរាជការ កងកំលាំងណាដែលបានប្រើប្រាស់គ្រឿងញៀនត្រូវបណ្ដេញចេញពីក្របខណ្ឌ លោក ស្នងការនរងនគរបាលខេត្តក៏បានលើកឡើងដែរថាកន្លងមកស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបគ្រឿងញៀនបានចំនួន 91 ករណីឃាត់ខ្លួនបានចំនួន 219 នាក់ ដកហូត ថ្នាំញៀនបាន484 កញ្ចប់ស្មើនឹង 4 គីឡូ 385 g លោកស្នងការរង បានបញ្ជាក់ថាចំពោះបញ្ហាប្រឈម ទី1-ខ្វះមធ្យោបាយ ទី 2 នៅពេលដែលចុះមានការសហការល្អជាមួយកំលាំងមូលដ្ឋាន ទី៣-នៅពេលដែលជួបបញ្ហាស្មុគស្មាញគឺត្រូវបានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តព្រៃវែង។