ព័ត៌មានជាតិ

អបអរសាទរខួបគម្រប់៦ឆ្នាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ១១ មេសា ២០១៨-២០២៤

🎉អបអរសាទរខួបគម្រប់៦ឆ្នាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ១១ មេសា ២០១៨-២០២៤!🎊 ==== ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមឳពុកម្ដាយ និងអាណាព្យាបាលទារក និងកុមារ ដែលធ្លាប់បានទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា, យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះការផ្ដួចផ្ដើមបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ព័ត៌មានជាតិ

តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ បើកទទួលភ្ញៀវទេសចរណ៍នាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃនេះតទៅ

ព្រៃវែង:តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ បើកទទួលភ្ញៀវទេសចរណ៍នាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរចូលទស្សនាសត្វស្លាប់ចម្រុះប្រភេទយ៉ាងច្រើនសន្ធឹកសន្ធាប់។ចាប់ពីថ្ងៃនេះតទៅ ។ សូមគោរពអញ្ជើញភ្ញៀវទេសចរណ៍ទូទៅមកទស្សនាមើលសត្វស្លាបនិងទេសភាពវាលស្រែប្រាំង ដ៏ធំល្វឹងល្វើយដើម្បីផ្លាស់ប្ដូរបរិយាកាសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង។ ការចូលទស្សនាមិនតម្រូវឲ្យបង់ប្រាក់ឡើយ សូមអរគុណ។ ពត៍មានបន្ថែម:016741555

ព័ត៌មានជាតិ

ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក

ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក ។ គិរីសួគ៌ គឺជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាព ផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមច្រើន ដើម្បីជាជំនួយផ្នែកអាហារូបត្ថម្ភ ដល់អ្នកប្រើប្រាស់ ។ កសិដ្ឋានបានទទួលពានរង្វាន់ឧស្សាហកម្មបៃតងថ្នាក់មាសចំនួន ២ឆ្នាំជាប់គ្នា ។ ក្នុងនោះដែរ នៅខែតុលា ឆ្នាំ២០២១ កសិដ្ឋានគីរីសួគ៌ទទួលបានវិញ្ញាបនបត្រពីអង្គការGHPs/HACCP ដែលជាការទទួលស្គាល់សង្វាក់ ផលិតកម្មទំនើប និងមានសុវត្ថិភាពខ្ពស់ផលិតទឹកដោះគោសុទ្ធ យ៉ាអ៊ួ និងបឺរ ដោយមានផ្នែកចិញ្ចឹមគោ និងផ្នែក ផលិតចំណីគោ នៅក្នុងផ្ទៃដីកសិដ្ឋានតែមួយ ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស ស្ដង់ដារផលិតផលហាឡាលកម្ពុជា ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឆ្លុះបញ្ចាំងពីសង្វាក់ផលិតកម្មមានបទដ្ឋានត្រឹមត្រូវ ។ វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ ។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំបន្តជួយ សម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ដល់ក្រុមហ៊ុន ខ្មែរ ហ្វេសមីល និងក្រុមហ៊ុនដទៃទៀតដែលកំពុងបោះទុន […]

ព័ត៌មានជាតិ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ព័ត៌មានជាតិ

ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានជូនប័ណ្ណសរសើរដល់រូបខ្ញុំ

ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានជូនប័ណ្ណសរសើរដល់រូបខ្ញុំបាទក្នុងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មានស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី 7 នៃរដ្ឋសភានៅរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២៤។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ទុំប៉ែន វីរៈវិទូ ប្រធានសមាគមយុវជនធ្វើបាន (YCDo) និងលោក អៀង ពិសី អ្នកស្រាវជ្រាវចងក្រងនិពន្ធផ្សព្វផ្សាយសៀវភៅ​ជូនដល់អ្នកជំនាន់ក្រោយ ចូលជួបសម្ដែងការគួរសម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ទុំប៉ែន វីរៈវិទូ ប្រធានសមាគមយុវជនធ្វើបាន (YCDo) និងលោក អៀង ពិសី អ្នកស្រាវជ្រាវចងក្រងនិពន្ធផ្សព្វផ្សាយសៀវភៅ​ជូនដល់អ្នកជំនាន់ក្រោយ ចូលជួបសម្ដែងការគួរសម និងសូមគោរពជូនសៀវភៅគម្រូមានចំណងជើងថា ហ៊ុន ម៉ាណែត នយោបាយបៃតងកម្ពុជា” ដែលត្រៀមនឹងបោះពុម្ពផ្សាយនាពេលខាងមុខឆាប់ៗ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញអបដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាលដល់អង្គភាពកងវរសេនាតូចលេខ៣

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញអបដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាលដល់អង្គភាពកងវរសេនាតូចលេខ៣

ព័ត៌មានជាតិ

តំបន់ត្រជាក់ចិត្តឆ្នាំនេះ ពិតជាប្លែក សម្រាប់ស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកទស្សនា និងលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” នៅទីរួមខេត្តព្រៃវែង ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ

តំបន់ត្រជាក់ចិត្តឆ្នាំនេះ ពិតជាប្លែក សម្រាប់ស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកទស្សនា និងលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” នៅទីរួមខេត្តព្រៃវែង ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ 😍👏 VID_20240406_122132_498.mp4

ព័ត៌មានជាតិ

ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សម្រេចដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ

ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សម្រេចដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។

ព័ត៌មានជាតិ

ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សម្រេចដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ

ខ្ញុំបាទ ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សម្រេចដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។ ដឹង