នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តកែប សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានលែងអណ្តើកសមុទ្រ(ល្មិច) ចំនួន០២ក្បាល ចូលសមុទ្រវិញ ក្រោយអ្នកនេសាទ បានប្រគល់ ជូនខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បន្ទាប់ពីពួកគាត់នេសាទបាន។ តាមរបាយការណ៍របស់លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទាំងពីរក្បាលនោះទម្ងន់សរុប ១៩.៧គ.ក ដោយអណ្តើកឈ្មោល មានទម្ងន់១១គីឡូក្រាម បណ្ដោយប្រវែង ៤៧សង់ទីម៉ែត្រ ទទឹងប្រវែង ៤៣សង់ទីម៉ែត្រ បានកឹបលេខសម្គាល់KH 2077 និងអណ្តើកញីមួយក្បាលទៀតមានទម្ងន់៨.៧គីឡូក្រាម បណ្ដោយប្រវែង ៤៣សង់ទីម៉ែត្រ ទទឹងប្រវែង ៣៩សង់ទីម៉ែត្រ បានកឹបលេខសម្គាល់ KH 2079។ គួរកត់សំគាល់ថា អ្នកនេសាទខេត្តកែបបច្ចប្បន្នហាក់មានការយល់ដឹងច្រើន អំពីការថែរក្សាធនធានសត្វសមុទ្រកម្រៗ ដោយជាញយដង ពួកគាត់តែងប្រគល់ជូនជំនាញជលផល ក្រោយពួកគាត់នេសាទបានសត្វសមុទ្រកម្រទាំងនោះ៕
Month: April 2024
ផ្ទះ ចំនួន ២ខ្នង និងបង្គន់អនាម័យ ចំនួន ២ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅស្រុកស្វាយអន្ទរ
ផ្ទះ ចំនួន ២ខ្នង និងបង្គន់អនាម័យ ចំនួន ២ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅស្រុកស្វាយអន្ទរ ព្រៃវែង៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុកស្វាយអន្ទរ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅភូមិចចក ឃុំមេបុណ្យ និងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម […]
អភិបាលខេត្តតាកែវណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវក្រើនរំនឹកពលរដ្ឋប្រើប្រាស់ទឹកឱ្យសំន្សំសំចៃនៅក្នុងរដូវប្រាំងនេះ
អភិបាលខេត្តតាកែវណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវក្រើនរំនឹកពលរដ្ឋប្រើប្រាស់ទឹកឱ្យសំន្សំសំចៃនៅក្នុងរដូវប្រាំងនេះ តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់អស់លោកដែលជាអភិបាលក្រុងស្រុក សូមបន្តផ្សព្វផ្សាយនិងក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចេះប្រើប្រាស់ទឹកដោយសន្សំសំចៃនៅក្នុងរដូវប្រាំងនេះ ។ ថ្លែងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីក្នុងជួរគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអធិការនគបាល និងលោកមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកក្រុង ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ភាពរាំងស្ងួតវាបានអូសបន្លាយដោយធ្វើឱ្យតំបន់មួយចំនួននៅភូមិសាស្រ្តខេត្តរបស់យើង មានភាពរាំងស្ងួត បញ្ហាខ្វះខាតទឹកប្រើប្រាស់ ក៏ដូចជាការរាំងស្ងួតស្ទឹងបឹងត្រពាំងនេះ វាជាបញ្ហាដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង មានទឹកសម្រាប់ប្រើប្រាស់នៅក្នុងដំណាក់កាលខ្វះទឹកនេះ ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ភាពរាំងស្ងួតនេះ ដែលធ្វើឱ្យមានភាពខ្វះខាតទឹកសម្រាប់ប្រើប្រាស់ វាប្រាកដណាស់ថា នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់មនុស្ស និងសត្វផងដែរ ដូច្នោះទន្ទឹមនេះ សូមលោកអភិបាលស្រុក បន្តពិនិត្យតាមដានមើលអំពីស្ទឹងបឹងបួររបស់ខ្លួន នឹងហាមឃាត់កុំឱ្យបូមទឹកខណៈដែលយើងកំពុងតែត្រូវការទឹកនៅក្នុងរដូងប្រាំងដែលអូសបន្លាយនេះ ជាពិសេសគឺណែនាំទៅដល់ពលរដ្ឋសូមកុំបូមទឹកត្រពាំងដើម្បីចាប់ត្រី ព្រោះយើងកំពុងតែត្រូវការទឹក ហើយបើមិនចាំបាច់ សូមកុំយកទៅស្រោចស្រពដំណាំចំការអី ។ […]
យន្តហោះខ្នាតតូចចំនួនៈ ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅ ទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ
យន្តហោះខ្នាតតូចចំនួនៈ ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅ ទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា៖ រដ្ឋបាលខេត្តព្រះ សីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)និងសមាគមហោះហើរប្រទេសថៃ (TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខា ធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ ២០២៤ នៅទីលានតេជោ(ពយតាមូង) ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ។ព្រឹត្តិការណ៍នេះជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួនៈ ១៦ គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីត្រៀមធ្វើការហោះ ហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារ […]
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន», នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី អន្តរជាតិ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង ២ ០០០ នាក់ អញ្ជើញមកពីក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកសារព័ត៌មាន និស្សិត សិស្សានុសិស្ស […]
គោលដៅអេកូទេសចរណ៍ លើផ្ទៃទឹកបឹងទន្លេសាប នៅតែមានកំណើនភ្ញៀវទេសចរ
គោលដៅអេកូទេសចរណ៍ លើផ្ទៃទឹកបឹងទន្លេសាប នៅតែមានកំណើនភ្ញៀវទេសចរ ចេញផ្សាយ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤ AKP បាត់ដំបង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤– គោលដៅអេកូទេសចរណ៍ តាមព្រៃរនាម និងផ្ទៃបឹងទន្លេសាប គឺជាតំបន់គោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរទាំងជាតិ និងភ្ញៀវទេសចរបរទេសទស្សនាកម្សាន្តលើផ្ទៃទឹក និងពពួកសត្វស្លាបកម្រ ដែលមានទីតាំងព្រំទឹកជាប់ក្រុងសៀមរាប ជាមួយស្រុកឯកភ្នំ នៃខេត្តបាត់ដំបង ក្នុងភូមិសាស្ត្រភូមិព្រែកទាល់ នៃស្រុកឯកភ្នំនៅតែជាទីទាក់ទាញភ្ញៀវទេសចរ ដ៏មានសក្តានុពល ។ បើតាមប្រជាពលរដ្ឋរស់នៅទីនោះ បានរៀបរាប់ឱ្យដឹងថា តំបន់អេកូទេសចរណ៍ នៅក្នុងដែនទឹក ក្នុងភូមិព្រែកទាល់នេះ មានកត្តា៣សំខាន់ សម្រាប់បម្រើដល់ភ្ញៀវទេសចរមកទស្សនាកម្សាន្ត ក្នុងនោះមាន៖ ទស្សនាហ្វូងសត្វស្លាបចម្រុះ, ទស្សនាផ្ទះបណ្តែតទឹកអ្នកភូមិ, និងទស្សនាកន្លែងលក់សម្ភារអនុស្សាវរីយ៍ផ្សេងៗ ។ លោក ហួន សុខ ជាអ្នកដឹកភ្ញៀវតាមទូកម៉ាស៊ីន ពីក្រុងសៀមរាប មកភូមិព្រែកទាល់ បានឱ្យដឹងថា ក្នុងរយ:ពេល៤ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីកន្លងទៅ លោកបានសង្កេតឃើញថា នៅតំបន់អេកូទេសចរ ណ៍ព្រែកទាល់ ពុំសូវមានភ្ញៀវមកពីក្រុងបាត់ដំបងទេ ពីព្រោះពិបាកធ្វើដំណើរ គឺភាគច្រើនភ្ញៀវមកកំពង់ផែភ្នំក្រោម ក្រុងសៀមរាប […]
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី រតនៈគីរី:នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរតនគិរី នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី ដោយមានការអញ្ជើញចូលរូមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។ ឆ្លៀតឱកាសនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព)។ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តរតនគិរី សម្រេចបាននូវតួនាទី […]
លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាពដោយរោគាពាធ
នៅរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាពដោយរោគាពាធនៅវេលាម៉ោង ១០:៣០នាទីយប់។ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះ និងសូមវិញ្ញាណក្ខន្ធលោក ស ស៊ីណា បានទៅកាន់សុគតិភព និងឆាប់យោនចាប់កំណើតសាជាថ្មី