សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៤…!!! សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន ១២នាក់ ស្ត្រី ៤នាក់។ ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពី សំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៤ចំណុច ដូចខាងក្រោម៖ ១- ការរាយការណ៍ស្ដីពីសកម្មភាពការងារសាខា ៣ខែ ឆ្នាំ២០២៤ ២- ពិភាក្សាការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០២៤ ៣- […]
Month: March 2024
ពិធីក្រុងពាលីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤”
ពិធីក្រុងពាលីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” …………… ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានចូលរួមជាអធិបតីពិធីក្រុងពាលីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្រុងព្រៃវែង។ ……………. ២២ មីនា ២០២៤
ក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ច ចុះអនុស្សរណៈជាមួយគ្នាលើកិច្ចសហប្រតិបត្តិការផលិត និផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់
ក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ច ចុះអនុស្សរណៈជាមួយគ្នាលើកិច្ចសហប្រតិបត្តិការផលិត និផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងអធិការកិច្ច ឲ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និងប្រកបដោយគុណភាព នៅលើប្រពន្ធ័ផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ទាំងបុរាណ និងទំនើប, អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើហត្ថលេខាជាផ្លូវការរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបាន រៀបចំឡើងក្នុងគោលបំណងសហការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងអធិការកិច្ច ឱ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និង ប្រកបដោយគុណភាព សំដៅបញ្ជាបការយល់ ដឹងរបស់ប្រជាពលរដ្ឋលើវិស័យអធិការកិច្ចនៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ទាំងបុរាណ និងទំនើប ក្នុងនោះរួមមាន ទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) ទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) និងអង្គភាព ផ្សព្វផ្សាយដទៃទៀត ដូចជា វិទ្យុជាតិ AM 918MHZ, FM96MHz […]
សង្ស័យពុលសាច់ជ្រូកព្រៃស្លាប់ពីរនាក់ប្តីប្រពន្ឋ ហើយកូនៗចំនួនពីរនាក់ និងសាច់ញាតិម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ខេត្តមណ្ឌលគីរី:ក្រោយមានហេតុការណ៏ជនរងគ្រោះមួយគ្រួសារសង្ស័យពុលសាច់ជ្រូកព្រៃស្លាប់ពីរនាក់ប្តីប្រពន្ឋ ហើយកូនៗចំនួនពីរនាក់ និងសាច់ញាតិម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៩ មីនា ២០២៤កន្លងទៅ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាល និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះពិនិត្យនិងប្រមូលសំណាកនៅទីតាំងកើតហេតុយកទៅពិនិត្យ ។ យោងតាមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា នាព្រឹកថ្ងៃទី ២២ មីនា ២០២៤ ថា បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវនៅទីតាំងកើតហេតុ ក្រៅពីសាច់ជ្រូកប្រឡាក់សេសសល់ គេបានប្រទះឃើញមានសត្វមាន់ជាង២០ក្បាលដែលគ្រួសាររងគ្រោះចិញ្ចឹមងាប់ផងដែរ។ ដូច្នេះមន្ត្រីជំនាញមិនទាន់អាចបញ្ជាក់១០០%ថា ករណីដែលគ្រួសារខាងលើពុលរហូតបណ្តាលឲ្យមានមនុស្សស្លាប់ គឺបណ្តាលមកពីពុលសាច់ជ្រូកឡើយ។ មន្ត្រីជំនាញបន្ថែម«ចំពោះលទ្ឋផលបែបណានោះ គឺកំពុងរង់ចាំការបញ្ជូនរបាយការណ៏ពីមន្ទីរពិសោធន៍មកវិញសិន ទើបអាចបញ្ជាក់ព័ត៌មានលម្អិត»។ សូមបញ្ជាក់ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ស្រែហ៊ុយ បានទទួលព័ត៍មានថា មានប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ (សាច់ផ្អកជូរ)ចំនួន ០៥ នាក់ បានស្លាប់ចំនួន២នាក់មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៣នាក់៕
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ » ព្រៃវែង៖ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ » ដែលមានអញ្ជើញចូលរួម លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម មន្ទីរស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្ស និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។ លោក អ៊ុក សេរីវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានលើកឡើងថា៖ ទិវាវប្បធម៌ជាតិ៣ មីនា គឺជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែងតែបានយកចិត្ត ទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់ គុណូបការៈ […]
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញ បិទវគ្គធុតង្គ និងវិបស្សនាកម្មដ្ឋាននៅវត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតនៅក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញ បិទវគ្គធុតង្គ និងវិបស្សនាកម្មដ្ឋាននៅវត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតនៅក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ព្រៃវែង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គធុតង្គ និងវិបស្សនាកម្មដ្ឋាន នៅវត្តពោធិរតនារាម ( ហៅវត្តត្នោត) ស្ថិតនៅក្នុងឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួម ចំនួន ៣០០ អង្គនាក់។ ថ្លៃនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការធ្វើធុតង្គ និងវិបស្សនាកម្មដ្ឋាន នេះគឺក្នុងគោលបំណងសិក្សាអប់រំចិត្តឲ្យស្ងប់ប្រាស់ចាកនូវនីវរណធម៌ និងកិលេសទាំងពួងតាមមាគ៌ានៃព្រះពុទ្ធសាសនា បរមគ្រូនៃយើង នឹងជួយលើកកម្ពស់សីលធម៌សង្គមជាតិទាំងមូល ប្រកបដោយសុខសន្តិភាព។ ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏សូមថ្លែងអំណរគុណចំពោះព្រះតេជគុណ សាន ភារ៉េត ដែលបានរៀបចំកម្មវិធីនេះឡើងដោយមាន ការចូលរួមពីព្រះគ្រូធុតង្គវង្សា […]