ព័ត៌មានជាតិ

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្ត

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្ត តបតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ រដ្ឋបាលខេត្តព្រះសីហនុ និងស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ កុម្ភៈ ២០២៤ បានធ្វើការរៀបចំធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរួមមាន៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង ៣៤៥រូប ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀន សូម្បីមន្ត្រីម្នាក់ ៕

ព័ត៌មានជាតិ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណ:កម្មការរៀបចំពិធីបុណ្យបានអញ្ជើញចូលរួមពិធីយាងព្រះសពតម្កល់ក្នុងមញ្ជូសា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណ:កម្មការរៀបចំពិធីបុណ្យបានអញ្ជើញចូលរួមពិធីយាងព្រះសពតម្កល់ក្នុងមញ្ជូសា នៅរសៀលថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមកម្មវិធីរបស់គណ:កម្មការរៀបចំពិធី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណ:កម្មការរៀបចំពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិធីយាងព្រះសពតម្កល់ក្នុងមញ្ជូសា និងពិធីចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសកុសលជូនចំពោះព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងរៀបចំពិធីថ្វាយតាមបវេណីព្រះពុទ្ធសាសនានៅលើព្រះវិហារធំវត្តឧណ្ណាលោម។ កម្មវិធីនេះមានការយាងនិងនិមន្តចូលរួមគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាលផងដែរ។ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម ក្នុងព្រះជន្មាយុ […]

ព័ត៌មានជាតិ

មន្រ្តីបច្ចេកទេសបានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់នៅស្រុកកំពង់ត្របែក

មន្រ្តីបច្ចេកទេសបានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់នៅស្រុកកំពង់ត្របែក ព្រៃវែង:ថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២ លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទនិងជាមន្រ្តីបច្ចេកទេសផ្លូវ ឈន់ ភត្រ្តា មន្ត្រីបច្ចេកទេសផ្លូវ, លោក ផាត់ ស៊ីណាត វិស្វករតំណាងអោយក្រុមហ៊ុន និងលោក វ៉ាន់ ណារ៉ូ (SP2) បានចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់។ ចាប់ផ្តើមពីភូមិកន្សោមអក ទៅភូមិចាន់រ៉ា ក មានប្រវែង ៨,០៦គ.ម ស្ថិតក្នុងស្រុកកំពង់ត្របែក ភ្ជាប់ទៅស្រុកបាភ្នំ ខេត្តព្រៃវែង ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានដោយ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB Loan: 0446A)។. ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ ទទឹងខ្នងលើសរុប ៨ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលកៅស៊ូពីរជាន់ ៦ម៉ែត្រ និងចញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រាលកៅស៊ូមួយជាន់)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនឈ្មោះ បុរ៉េខ្មែរ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីការបង្កើតអនុគណ:កម្មការព័ត៌មាន និងផ្សព្វផ្សាយ ក្នុងពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីការបង្កើតអនុគណ:កម្មការព័ត៌មាន និងផ្សព្វផ្សាយ ក្នុងពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជមហានិកាយ នៃព្រះរាជាណចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”

សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះគណសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះគណសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ព័ត៌មានជាតិ

ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្

ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ ក្រចេះ:រសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំផ្ការំដួលសាលាខេត្ត ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីស្នើសុំកាត់ផ្ទៃដីចេញពីតំបន់ការពារ សសរស្ដម្ភសត្វតោ ដែនជីវៈចម្រុះ គម្របព្រៃឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនបងប្អូនជនជាតិដើមភាគតិចក្រោល ស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីរាជការសាលាខេត្ត និងមន្ទីរ អង្គភាពធ្វើតេស្តរកសារធាតុញៀន ខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីរាជការសាលាខេត្ត និងមន្ទីរ អង្គភាពធ្វើតេស្តរកសារធាតុញៀន ខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិ បាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងនោះមានដូច ជា មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរអប់រំយុវជន និង កីឡាខេត្ត មន្ទីរផែនការ និងមន្ទីរមុខងារសាធារណ ធ្វើតេស្តិរកសារធាតុញៀនតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្តីពីការដាក់ចេញនូវវិធានាការយ៉ាងម៉ឺង ម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការពិនិត្យធ្វើតេស្តរកសារធាតុញៀននេះ បានចាប់ផ្តើមធ្វើនៅព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានមន្ទីរចំនួនៈ ៣ និងមន្ត្រីសាលាខេត្តព្រះសីហនុ និងមន្ត្រីជាប់កិច្ចសន្យា។ ហើយការធ្វើតេស្តរកសារធាតុញៀននេះ ដើម្បីបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុមិនមានការពាក់ព័ន្ធនឹងសារធាតុញៀន ឡើយ។ […]

ព័ត៌មានជាតិ

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅទីស្ដីការក្រសួងដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋាន  ព្រមទាំងមន្ត្រីរាជការ។ រីឯ មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្ដេចមហាបវរធិបតី […]

ព័ត៌មានជាតិ

ការចុះត្រួតពិនិត្យស្ថានភាពស្រូវដែលរងបំផ្លាញពីមមាចត្នោត ដង្កូវមូរស្លឹក និងមុស្សផ្លុង របស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង

ការចុះត្រួតពិនិត្យស្ថានភាពស្រូវដែលរងបំផ្លាញពីមមាចត្នោត ដង្កូវមូរស្លឹក និងមុស្សផ្លុង របស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង ================== នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជួន សាបាន ប្រធានការិយាល័យកៅស៊ូ លោក ប៊ុន សាខន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក អ៊ុន អាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពស្រូវដែលរងបំផ្លាញពីមមាចត្នោត ដង្កូវមូរស្លឹក និងមុស្សផ្លុង ប្រមាណជាង ៤០ហិកតា តាមការរាយការណ៏ពីកសិករ ស្ថិតនៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពី លោក ឌឹម សុីដ្ឋា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយអន្ទរ និងមន្ត្រី ក្រុមប្រឹក្សាឃុំដំរីពួន និងប្រជាកសិករដែលមានស្រែបំផ្លាញពីសត្វល្អិតចង្រៃចំនួន ៩នាក់។ ក្រោយពីចុះពិនិត្យស្រូវ យើងសង្កេតឃើញស្រូវដែលរងការបំផ្លាញខ្លាំងជាងគេ […]