ព័ត៌មានជាតិ

ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្ត្រី​ក្រសួង​ ស.អ.យ​ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំ

នារសៀលនេះ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្ត្រី​ក្រសួង​ ស.អ.យ​ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងសហការី ព្រមទាំង​ប្រធានតំណាងអង្គការ​ JICA​ ប្រចាំប្រទេសកម្ពុជា​ នៅទីស្តីការក្រសួង ស.អ.យ.។ ១៤​ ធ្នូ ២០២៣

ព័ត៌មានអន្តរជាតិ

វិភាគអន្តរជាតិ៖ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៉ី មិនបានធ្វើឱ្យចិនព្រឺរោម?​

វិភាគអន្តរជាតិ៖ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៉ី មិនបានធ្វើឱ្យចិនព្រឺរោម?​ (វ៉ាស៊ីនតោន)៖ សង្រ្គាមគឺប្រៀបដូចជាឋាននរក ដូច្នេះហើយទើបជាធម្មតា បណ្ដាប្រទេសនានានៅលើពិភពលោក តែងតែប្រឹងប្រែងបញ្ចៀស កុំឱ្យវាផ្ទុះឡើង។ សព្វថ្ងៃ មានមនុស្សខ្លះជឿជាក់ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងក្លាអាចកំញើញលោកប្រធានាធិបតីចិន ស៊ី ជីនពីង មិនឱ្យ បើកការវាយប្រហារលើតៃវ៉ាន់ ហើយសូម្បីតែសហរដ្ឋអាមេរិកខ្លួនឯង ក៏កំពុងបង្កើតគោលនយោបាយមួយឡើង ដោយផ្អែកលើគោលគំនិតនេះ ដែរ នោះគឺថាការគំរាមកំហែងនៃការបំផ្លិចបំផ្លាញតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលមានវិសាលភាពដូចគ្នាទៅនឹងការគំរាមកំហែង បំផ្លិចបំផ្លាញដោយយោធា អាចទប់ស្កាត់កុំឱ្យសង្គ្រាមខុសច្បាប់ផ្ទុះឡើង។ ប៉ុន្តែ សម្រាប់អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោក Hal Brands គំនិតបែបនេះអាចនឹងបង្កគ្រោះថ្នាក់ និងជាកំហុសមួយ។ តាមលោក Hal Brands នៅមុនសង្រ្គាមលោកលើកទី១ ចក្រភពអង់គ្លេសជឿថាអំណាចសេដ្ឋកិច្ចរបស់ខ្លួន ដែលនៅពេលនោះទីក្រុងឡុងដ៍ជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក នឹងធ្វើឱ្យអាល្លឺម៉ង់លុតជង្គង់ក្នុងរយៈពេលដ៏ខ្លី តែចុងក្រោយសង្រ្គាមលោកលើកទី១នៅតែផ្ទុះឡើង។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ក្រុមអ្នកគាំទ្រសង្គមប្រជាជាតិជឿថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការដាក់ទណ្ឌកម្មផ្សេងៗអាចកំញើញ ជនឈ្លានពាន។ តែសង្រ្គាមលោកលើកទី២ នៅតែផ្ទុះឡើងដោយអាល្លឺម៉ង់ឈ្លានពានអឺរ៉ុប ជប៉ុនឈ្លានពានចិន រីឯអ៉ីតាលីឈ្លានពាន តំបន់អាហ្វ្រិក។ បច្ចុប្បន្ន ក្រុមមន្ត្រី និងអ្នកវិភាគគោលនយោបាអាមេរិកយល់ថាការគំរាមកំហែងនៃការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់សេដ្ឋកិច្ច អាចជួយកំញើញចិន មិនឱ្យវាយប្រហារលើតៃវ៉ាន់។ «ការធ្វើសមាហរណកម្មអំណាចកំញើញ» គឺជាគោលគំនិតស្នូលមួយ […]

ព័ត៌មានជាតិ

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងក្រុមការងារ អញ្ជើញប្រគល់

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងក្រុមការងារ អញ្ជើញប្រគល់អង្ករវីតាមីនចំនួន ៣០០កេស ស្មើនឹង ៤ ២០០ (បួនពាន់ពីររយ) គីឡូក្រាម និងត្រីខ ចំនួន ៥០០កំប៉ុង ទទួលដោយឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅអាគារ តេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ ចេញផ្សាយ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២៣ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានមួយធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា ដោយនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ, អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ។    

ព័ត៌មានជាតិ

ឯកឧត្ដម​ ជា​ សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ អញ្ជើញចូលរួម​ ទិវាជាតិ​ប្រឆាំង​ការជួញដូរមនុស្ស​ ១២ធ្នូ លើកទី១៧​

ឯកឧត្ដម​ ជា​ សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ អញ្ជើញចូលរួម​ ទិវាជាតិ​ប្រឆាំង​ការជួញដូរមនុស្ស​ ១២ធ្នូ លើកទី១៧​ ភ្នំពេញ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម​ ជា​ សុមេធី បានអញ្ជើញចូលរួម​ក្នុងកម្មវិធីទិវាជាតិ​ប្រឆាំង​ការជួញដូរមនុស្ស​ ១២ធ្នូ លើកទី១៧​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ​ និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ តំណាង​ដ៏ខ្ពង់ខ្ពស់​បំផុត​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ ​កែ​ សួនសុភី​ នៅសាលមហោស្រពកោះពេជ្រ។

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត អនុញ្ញាតជូនក្រុមហ៊ុនវិនិយោគ របស់សាធារណរដ្ឋប្រជាមានិតចិន០៦ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត អនុញ្ញាតអោយក្រុមហ៊ុនវិនិយោគ របស់សាធារណរដ្ឋប្រជាមានិតចិន០៦ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម  និងពិភាក្សាស្វែងយល់ពីសក្កានុពលរបស់ខេត្ត ជាពិសេស លើវិស័យកសិកម្ម ឧស្សាហកម្ម ការផលិតថាមពល និងរោងចក្រផលិតការ៉ូសម្រាប់នាំចេញ។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តមអភិបាលបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោកនាយកទីចាត់ការរដ្ឋបាល និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត

ព័ត៌មានជាតិ

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង ជាប្រធាន អនុប្រធាន និងសមាជិក

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង ជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ចំនួន ៩រូប  

ព័ត៌មានជាតិ

ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំចំនួន១០ខ្សែ ប្រវែងជាង១១៦គីឡូម៉ែត្រ នៅខេត្តព្រៃវែង

ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំចំនួន១០ខ្សែ ប្រវែងជាង១១៦គីឡូម៉ែត្រ នៅខេត្តព្រៃវែង (ព្រៃវែង)៖ លោក ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំលក្ខណៈប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តចំនួន១០ខ្សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៧ នៃខេត្តព្រៃវែង។ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានឱ្យដឹងថា ផ្លូវដែលគណៈកម្មការអន្តរក្រសួង ចុះពិនិត្យវាយតំលៃមានចំនួន១០ខ្សែ ស្ថិតក្នុងស្រុកចំនួន៧ គឺស្រុកមេសាង កំចាយមារ កញ្ជ្រៀច ពាមជរ ព្រះស្តេច  កំពង់ត្របែក និងស្រុកស្វាយអន្ទរ។ ចំពោះផ្លូវទាំង១០ខ្សែនេះ មានផ្លូវគ្រួសក្រហមបចំនួន៥ខ្សែ ប្រវែង ៤៧.៦៩គីឡូម៉ែត្រ ផ្លូវក្រាលខ្សាច់ភ្នំ ចំនួន៥ខ្សែ មានប្រវែង ៦៩.២គីឡូម៉ែត្រ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវទាំង១០ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកមួយរយភាគរយ (១០០%) […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល លើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចរយៈពេល ៥ឆ្នាំ

រាជរដ្ឋាភិបាល លើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចរយៈពេល ៥ឆ្នាំ និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%

ព័ត៌មានជាតិ

ម៉ាណែតនាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជិន កុងខា

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែតនាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG)​ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអង្គារ ទី១២ ធ្នូ ២០២៣