ព័ត៌មានជាតិ

ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ សម្រាប់មន្រ្តីផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន លើជំនាញការសរសេរដំណឹងទាន់ហេតុការណ៍

ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ សម្រាប់មន្រ្តីផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន លើជំនាញការសរសេរដំណឹងទាន់ហេតុការណ៍ ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ថ្លែងក្នុងក្នុងថ្ងៃទីពីរ នៃវគ្គបណ្តុះបណ្តាល ជំនាញ ស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកទ្បើងនូវចំណុចសំខាន់ៗ និងតួនាទីរបស់អ្នកសារព័ត៌មានថា ក្នុងនាមអ្នកសារព័ត៌មានត្រូវមានវិជ្ជាជីវៈច្បាស់លាស់ សីលធម៌ ក្រមសីលធម៌ត្រូវចាំបាច់ដើរទន្ទឹមគ្នា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋពិតជាសំខាន់សម្រាប់ការផ្ដល់ដំណឹងជូនមហាជនឲ្យបានដឹង ដូច្នេះក្នុងនាមអ្នកសារព័ត៌មានត្រូវក្ដោប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ជឿជាក់ និងប្រាកដថាព័ត៌មានដែលបានចេញផ្សាយ ត្រូវតែជាព័ត៌មានពិត។ ឯកឧត្ដម បណ្ឌិត បានមានប្រសាសន៍ទៀតថា សេចក្ដីផ្ដើមរបស់អ្នកសារព័ត៌មានអាជីព និងមានវិជ្ជាជីវៈត្រូវប្រកាន់ផ្ជាប់នូវ 5 W+H ដែលមានដូចជា: 1 Who? 2 Where? 3 What? 4 How? 5 Why? ចំណុចផ្ដើមនេះហាក់ដូចជាសាមញ្ញ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏សំខាន់ របស់អ្នកសារព័ត៌មាន ជាពិសេសសម្រាប់អ្នកសសេរអត្ថបទព័ត៌មាន។ គោលបំណងនៃការដាក់អោយដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាល […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតវៀតណាម ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារសន្ដិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតវៀតណាម ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារសន្ដិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ជាកិច្ចចាប់ផ្ដើម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង អំពីវឌ្ឍន៍ភាពរាជរដ្ឋាភិបាល ក្នុងនីតិកាលថ្មី ដែលបង្កើតបានជាង១០០ថ្ងៃនេះ ហើយបន្ដរក្សាបាននូវសន្ដិភាព សុវត្ថិភាព វិបុលសុខ ភាពរីកចម្រើន និងជាពិសេសរក្សានូវភាពសុខសាន្ដជូនប្រជាពលរដ្ឋទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ឧបនាយករដ្ឋមន្ដ្រី នេត […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ (ភ្នំពេញ)៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះ ស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ អង្គប្រជុំបានធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្មការងារនាពេលកន្លងមក និងបានធ្វើការពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក៏ដូចជាអាទិភាពការងារចំពោះមុខ ដែលជាមុខងារស្នូល របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្នុងការពិនិត្យតាមដានការវិវត្ដនៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឱ្យគណៈប្រតិភូ វិទ្យុសំឡេងវៀតណាម (VOV) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូ វិទ្យុសំឡេងវៀតណាម (VOV) ដឹកនាំលោក លឿង ង៉ុកថាញ (Luong Ngoc Thanh) អគ្គនាយករងក្រុមហ៊ុន EMICO ដោយមានការចូលរួមផងដែរពីលោក Nguyen Vendo នាយក ស្ថានតំណាង VOV ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម  និងពិភាក្សាការងារ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំបូកសរុបនេះ បានប្រព្រឹត្តនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញជាវត្តមានដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានមន្ទីរ១រូប និងអនុប្រធាន១រូប ក្នុង ១មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដោយឡែកថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបចំនួន ៧២៤ រូប ស្រី ១៩៤ រូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងជំនួបនេះ វិនិយោគិនចិនបានបង្ហាញចេតនាចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញនូវសត្វមួយចំនួនដែលអាចផលិតជាឱស សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ចំពោះបំណងដាំរុក្ខជាតិសម្រាប់យកទៅផលិតជាឱសថបុរាណ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងមិនជំទាស់ទេ។ ប៉ុន្តែ ​ប្រសិនបើរុក្ខជាតិនោះ មានផ្ទុកនូវសារធាតុញៀន…

ព័ត៌មានជាតិ

ឯកឧត្តម​ សួន​ សុម៉ាលីន​ ណែនាំមន្ទីរអង្គភាពត្រូវពង្រឹងគុណភាពការងាតាមស្ថាប័នរបស់ខ្លួន​ ក្នុងការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋ

ឯកឧត្តម​ សួន​ សុម៉ាលីន​ ណែនាំមន្ទីរអង្គភាពត្រូវពង្រឹងគុណភាពការងាតាមស្ថាប័នរបស់ខ្លួន​ ក្នុងការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រៃវែង៖​ ឯកឧត្តម  សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ ជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធ ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីឲ្យការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អសើរស្របតាមយុទ្ធសាស្រ្តចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ការលើកឡើងនេះគឺនៅក្នុងឱកាសដែលឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះក៏ការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត សរុបប្រមាណចំនួន១០០រូប។   នៅក្នុងកិច្ចប្រជុំនោះដែរមន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការ​គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង បានខិតខំពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារ ដល់ខ្នងផ្ទះ

នគរបាលខេត្តព្រៃវែង បានខិតខំពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារ ដល់ខ្នងផ្ទះ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ខេត្តព្រៃវែង៖ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះធ្វើនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ប្រភេទ (ក២) និង (ក៤) ដែលធ្វើរួចរាល់ទៅប្រគល់ប្រជាពលរដ្ឋនៅប៉ុស្តិ៍រដ្ឋបាល និងយកជូនដល់ខ្នងផ្ទះផងដែរ ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋាន ដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ក្រែងលោនគរបាលមិនបានដឹង ។ ក្នុងនោះផងដែរ ដើម្បីឆ្លើយតបរាល់សំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានចុះអនុវត្តការងារនគរបាល និងសហគមន៍ សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ពលរដ្ឋដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ៕

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា ចូលជួបសម្តែងការគួរសម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ដ៏ អនុវត្តការងារ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា