ឃុំព្រៃទទឹង បង្ហាញសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី បង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

ឃុំព្រៃទទឹង បង្ហាញសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី បង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

​ព្រៃវែង៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកមេសាង ក៏ដូចជាមេឃុំព្រៃទទឹង នាពេលបច្ចុប្បន្ននេះ ឃុំព្រៃទទឹងកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម។ ការស្ថាបនាផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រក្នុងឃុំ បាននិងកំពុងក្លាយជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ។

<span;>​កន្លងមក ផ្លូវមួយចំនួនក្នុងឃុំធ្លាប់តែមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា។ ប៉ុន្តែបច្ចុប្បន្ន តាមរយៈកញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ និងការចូលរួមពីសប្បុរសជន ផ្លូវគ្រួសក្រហម និងផ្លូវបេតុងជាច្រើនខ្សែត្រូវបានស្ថាបនាឡើងតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន។

<span;>​ការរីកចម្រើននេះ មិនត្រឹមតែជួយឱ្យសិស្សានុសិស្សទៅរៀនបានស្រួល និងប្រជាពលរដ្ឋទៅមន្ទីរពេទ្យបានទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើនតម្លៃដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំព្រៃទទឹងឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀតផងដែរ។ សូមស្តាប់ការលើកឡើងរបស់លោកមេឃុំ និងប្រជាពលរដ្ឋដូចតទៅ….។

Leave a Reply

Your email address will not be published. Required fields are marked *