ព្រៃវែង ថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង បានចុះអនុវត្តសកម្មភាពការងារជួសជុល និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្ត្រ កញ្ចំ ស្ថិតនៅ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ប្រព័ន្ធនេះរួមមាន ទំនប់មេ១ខ្សែប្រវែង ៧០០ ម៉ែត្រ ទំនប់រង១ខ្សែប្រវែង២១៧០ម៉ែត្រ និងសំណង់សិល្បៈការ្យចំនួន ០៦ កន្លែង មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ១៨០០ ហិកតា និងប្រាំង ៤៦០ហិកតា ៕