ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន
ចេញផ្សាយ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៦
បន្ទាប់ពីជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោក Masato Kanda ប្រធាន ADB បានសរសេរនៅលើទំព័រ LinkedIn របស់ថា កម្ពុជាបន្តវឌ្ឍនភាពនៃការអភិវឌ្ឍដ៏រឹងមាំ។ នេះបើយោងតាមការបញ្ជាក់ពីបណ្តាញសង្គមការងារផ្លូវការ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ។
ប្រធាន ADB បានបន្តថា លោកបានជួបពិភាក្សាការងារប្រកបដោយផលិតភាពខ្ពស់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរសម្តេចចំពោះសមិទ្ធិផលទាំងនេះ និងអរគុណសម្តេចចំពោះភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ ខណៈដែលយើងឆ្លងកាត់វិបត្តិសកលរួម ADB ត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការគាំទ្ររបស់យើង។
តាមរយៈបណ្តាញសង្គមខាងលើ ប្រធាន ADB បានរំលេចថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ជំរុញអាទិភាពជាតិ និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕