ឯកឧត្ដម រស់ ថាន់សន រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញលើប្រធានបទ “ការងារកំណែទម្រង់របស់ក្រសួងព័ត៌មាន” ជូនអង្គសន្និបាត
ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤–
ឯកឧត្ដម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពីសកម្មភាពការងារ និងលទ្ធផលការងាររបស់ក្រុមការងារកំណែទម្រង់របស់ក្រសួងព័ត៌មានជូនអង្គសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន។
.j.jpg)
សូមបញ្ជាក់ជូនថា ថ្ងៃនេះជាថ្ងៃទីពីរ ដែលក្រសួងព័ត៌មាន បានបន្តសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សេរីរតនៈ ប្រធានកិត្តិយសសមាគមន៍នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន។

ពិធីនេះ ក៏មានមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ចំណុះក្រសួងព័ត៌មាន៕
.j.jpg)


.j.jpg)

