សកម្មភាពការងារនគរបាលខេត្តព្រៃវែង ជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ខេត្តព្រៃវែង៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បន្តចុះជួយសម្រួលចរាចរណ៍ជាប្រចាំ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងខេត្តព្រៃវែង ជូនប្រជាពលរដ្ឋ ដើម្បើធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសសិស្សសាលាតូចងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ។ បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមដងផ្លូវក្នុងខេត្តព្រៃវែង សូមបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសសូមមេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្ន នៅចំណុចមុខសាលារៀន និងទីប្រជុំជននានាដែលងាយនឹងកើតមានគ្រោះថ្នាក់ចររាចរណ៍គ្រប់ពេលវេលា ៕ PREY VENG POLICE | Facebook
Month: June 2025
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទ កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា បន្ទាប់ពីដំណើរការដោយជោគជ័យរយៈពេល២ថ្ងៃកន្លងមកនេះ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទ កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា បន្ទាប់ពីដំណើរការដោយជោគជ័យរយៈពេល២ថ្ងៃកន្លងមកនេះ ភ្នំពេញ:នៅល្ងាចថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ រដ្ឋសភា និងព្រឹទ្ធសភា បានបិទកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា។ សូមជម្រាបថា អង្គប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភារយៈពេល២ថ្ងៃនេះ បានផ្ដោតទៅលើរបៀបវារៈចំនួន៣ យកមកពិភាក្សា រួមមាន៖ ១.ប្រធានបទទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម។ ២.ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣.ប្រធានទី៣ ស្ដីពីវិស័យកសិកម្ម។ សមាជរដ្ឋសភា និងព្រឹទ្ធសភាបានរៀបចំធ្វើឡើង តបតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សមាសភាពរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងមានថ្នាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទំាងឥស្សរជនបច្ចេកទេសពាក់ព័ន្ធ ចំនួន៨៣រូប និងប្រតិភូគណបក្សនយោបាយ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួន២៧នាក់។ សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត […]
សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម
សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម ចេញផ្សាយ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥ MoINFO APP នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សភានៃព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា បានបន្តរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន១៧៩រូប នៃចំនួនសមាជិកសមាជទាំងមូល។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិភាក្សាលើប្រធានបទទី៣ ស្តីពី វិស័យកសិកម្ម បន្ទាប់ពីបានចំណាយពេលជាង១៦ម៉ោង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការពិភាក្សានិងអនុម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី ប្រព័ន្ធគំាពារសង្គមនិងប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
ផ្លូវភ្លោះ “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” សម្រេចការសាងសង់បានប្រមាណ ៦៥%
ផ្លូវភ្លោះ “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” សម្រេចការសាងសង់បានប្រមាណ ៦៥% ចេញផ្សាយ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥ ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បានអោយដឹងថា គម្រោងស្ថាបនាផ្លូវខេត្តលេខ ៧៣ ដែលមានឈ្មោះថា “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” មានប្រវែងជាង ៥ គីឡូម៉ែត្រ បច្ចុប្បន្ននេះសម្រេចការស្ថាបនា បានប្រមាណជា ៦៥%។ ផ្លូវ ១ខ្សែនេះ ជាផ្លូវក្រាលកៅស៊ូ ប្រភេទ AC កម្រាស់ ៧ សង់ទីម៉ែត្រ ជាប្រភេទផ្លូវភ្លោះ មានសួនច្បារលម្អចំកណ្តាល និងមានប្រវែងជាង ៥ គីឡូម៉ែត្រ ពីរង្វង់មូលព្រាបស ក្នុងសង្កាត់ក្រចេះ ឆ្ពោះទៅដល់រង្វង់មូលខ្លាស្ទុះ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ។ លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បញ្ជាក់បន្ថែមថា […]
សមាជរដ្ឋសភានិងព្រឹទ្ធសភា ក្នុងថ្ងៃទី២ ប្រជុំពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម បន្ទាប់ពីចំណាយពេលជាង១៦ម៉ោង ប្រជុំពិភាក្សាប្រធានបទពីរក្នុងថ្ងៃទី១
សមាជរដ្ឋសភានិងព្រឹទ្ធសភា ក្នុងថ្ងៃទី២ ប្រជុំពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម បន្ទាប់ពីចំណាយពេលជាង១៦ម៉ោង ប្រជុំពិភាក្សាប្រធានបទពីរក្នុងថ្ងៃទី១ ចេញផ្សាយ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥ MoINFO APP នៅព្រឹកថ្ងៃអង្គារទី៣ ខែមិថុនាឆ្នាំ២០២៥ សមាជរដ្ឋសភានិងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា ដោយត្រូវប្រជុំពិភាក្សាលើប្រធានបទទី៣ ស្តីពីវិស័យកសិកម្ម បន្ទាប់ពិបានចំណាយពេលជាង១៦ម៉ោង ពោលគឺការប្រជុំចាប់ពី៨ព្រឹក រហូតដល់ម៉ោង០០:២៥នាទី ឈានចូលថ្ងៃទី៣មិថុនា ក្នុងការពិភាក្សានិងអនុម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី ប្រព័ន្ធគំាពារសង្គមនិងប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី២នេះ មានវត្តមានសមាជិកសមាជដែលជាសមាជិកព្រឹទ្ធសភាចំនួន៦០អង្គ/រូបនិងសមាជិករដ្ឋសភាចំនួន១១៩អង្គ/រូប។ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អបដោយឯកឧត្តម លោកជំទាវជាសមាជិកសមាជិការាជរដ្ឋាភិបាលនិងឥស្សរជនជំនាញ អញ្ជើញមកធ្វើបទអន្តរាគមន៍ជូនអង្គសមាជ។ គណៈប្រតិភូគណបក្សនយោបាយនានា ដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក៏បានចូលរួមផងដែរ។ សមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ ដែលបានប្រារព្ធធ្វើនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា បានបង្ហាញពីស្មារតីទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងស្ថាប័ននីតិប្បញត្តិនិងនីតិប្រតិបត្តិនិងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសរំលេចថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយ សាមញ្ញ៤ចំណុចសម្រាប់ជំរុញការអនុវត្ត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសរំលេចថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយ សាមញ្ញ៤ចំណុចសម្រាប់ជំរុញការអនុវត្ត ចេញផ្សាយ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយ សាមញ្ញ៤ចំណុចសម្រាប់ជំរុញការអនុវត្ត។ នៅក្នុងបទអន្តារគមន៍ក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភាថ្ងៃទីពីរ នៅព្រឹកថ្ងៃអង្គារទី៣ ខែមិថុនាឆ្នាំ២០២៥ ក្រោមប្រធានបទទី៣ ស្តីពីវិស័យកសិកម្ម សម្តេចបវរធិបតី បានលើកឡើងថាគោលនយោបាយ ទាំង៤ចំណុចនោះ រួមមាន៖ ១. គោលនយោបាយមានហូប ដើម្បីធានាសន្តិសុខស្បៀងសម្រាប់គ្រួសារកសិករនិងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ២. គោលនយោបាយមានប្រើ ដើម្បីបង្កើនផលិតកម្មក្នុងការបំពេញតម្រូវការការប្រើប្រាស់គាំទ្រដល់មូលដ្ឋានឧស្សាហកម្ម និងកែច្នៃក្នុងស្រុក ៣. គោលនយោបាយមានបាន ដើម្បីគាំទ្រលើកទឹកចិត្តដល់ប្រជាកសិករក្នុងការអនុវត្តផលិតកម្មកសិកម្មដែលផ្ដល់ប្រាក់ចំណូលខ្ពស់ដូចជាផលិតផលស្វាយចន្ទី ទុរេន ចេកស្រស់ ផ្លែមៀន ដូងប្រេង កៅស៊ូជាដើម និង៤. គោលនយោបាយមានរហូត ដើម្បីយកចិត្តទុកដាក់ជារហូតនិរន្តភាពនៃសេដ្ឋកិច្ច និងបរិស្ថាន៕
សម្ដេចបវធិបតី នាយករដ្ឋមន្ត្រី៖ លទ្ធផលនៃការអភិវឌ្ឍវិស័យកសិកម្ម បាននឹងកំពុងចូលរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
សម្ដេចបវធិបតី នាយករដ្ឋមន្ត្រី៖ លទ្ធផលនៃការអភិវឌ្ឍវិស័យកសិកម្ម បាននឹងកំពុងចូលរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់បង្កើនសមត្ថភាពទាញយកអត្ថប្រយោជន៍ពីបរិវត្តន៍កម្មឧស្សាហកម្មទី៤ និងការបង្កើតបរិវត្តន៍កម្មឧស្សាហកម្មឌីជីថលនៃសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតផល ប្រសិទ្ធភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងមធ្យោបាយដ៏សំខាន់ចាំបាច់ក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។