សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។ ៣- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។
Month: January 2025
លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារអប់រំយុវជន និង កីឡា ស្រុកពារាំង ប្រចាំឆ្នាំ២០២៤និងលេីកទិសដៅបន្តឆ្នាំ២០២៥
លោកលោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារអប់រំយុវជន និង កីឡា ស្រុកពារាំង ប្រចាំឆ្នាំ២០២៤និងលេីកទិសដៅបន្តឆ្នាំ២០២៥ ពាំង:លោកចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារអប់រំយុវជន និង កីឡា ស្រុកពារាំង ប្រចាំឆ្នាំ២០២៤និងលេីកទិសដៅបន្តឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី តំណាងមន្ទីរអប់រំខេត្ត លោកប្រធាន អនុប្រធានការិយាល័យអប់រំស្រុក លោកនាយក នាយករង នាយិកា នាយិការង គ្រប់សាលាក្នុងស្រុកចូលរួមផងដែរ។ ព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២៥
ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍នៅកម្ពុជា
ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៥ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ, វិស័យសុខាភិបាល និងវិស័យទេសចរណ៍។ សម្ដេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០។ បន្ថែមលើនោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាលនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្ដេចបវរធិបតីបានបន្តទៀតថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, […]
ប្រជាកសិករនៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ រីករាយនឹងការប្រមូលផលស្រូវ ក្រោយទទួលពូជស្រូវពីរដ្ឋាភិបាល ដើម្បីដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់
ប្រជាកសិករនៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ រីករាយនឹងការប្រមូលផលស្រូវ ក្រោយទទួលពូជស្រូវពីរដ្ឋាភិបាល ដើម្បីដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ (ក្រចេះ)៖ បងប្អូនប្រជាកសិកររស់នៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងតែរីករាយក្នុងប្រមូលទិន្នផលស្រូវ ក្រោយពីបានទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះក្នុងការស្តារឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់នាពេលចុងរដូវវស្សាកន្លងមកនេះ។ ជាក់ស្តែងនារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាល ខេត្តក្រចេះ បានអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំបូសលាវ ដែលបានកំពុងទទួលផលដោយផ្ទាល់ពីពូជស្រូវផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្ត។ ត្រង់ចំណុនេះលោករដ្ឋមន្ត្រី បានលើកឡើងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបនឹងការលំបាក ដូចជាគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរឡើងវិញ។ ក្នុងឱកាសនោះដែរ តំណាងប្រជាកសិករ ដែលទទួលបានគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល បានបញ្ជាក់ថា គ្រាប់ពូជស្រូវដែលទទួលបានកន្លងមកនេះ គឺបានដុះលូតលាស់បានល្អ និងមិនមានការបំផ្លាញពីសត្វល្អិតទេ ដែលបញ្ហានេះបានធ្វើឱ្យប្រជាកសិករមានសេចក្តីត្រេកអរ និងការជួយអន្តរាគមន៍ភ្លាមៗ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលក្រោយពីទឹកជំនន់ ដូចជា ផ្តល់ពូជស្រូវ […]
រាជរដ្ឋាភិបាល បង្កើតក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃ សមរម្យ
រាជរដ្ឋាភិបាល បង្កើតក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃ សមរម្យ ចេញផ្សាយ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល តាមរយៈ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើត ក្រុមការងារ បច្ចេក ទេសសម្រាប់គម្រោង អភិវឌ្ឍ ន៍លំនៅឋាន តម្លៃសមរម្យនៅកម្ពុជា ក្នុងគោលបំណងជំរុញ ការអភិឌ្ឍ គម្រោង លំនៅឋាន តម្លៃ សមរម្យសម្រាប់ជួយដល់ ប្រជាពលរដ្ឋ ដែលមាន ប្រាក់ចំណូលទាប និងមធ្យម ជាពិសេស មន្ត្រីរាជការ ឱ្យទទួលបានលំនៅឋាន ស្នាក់ នៅ សមរម្យ។ ក្រុមការងារ បច្ចេកទេសនេះ ជាសេនាធិការ នៃគណៈកម្មាធិការ អន្តរ ក្រសួងសម្រាប់គម្រោង អភិវឌ្ឍន៍លំនៅឋាន តម្លៃសមរម្យ ដែលមានសមាសភាពចំនួន ១២រូប ក្នុងនោះ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ ដែលជាអគ្គនាយក នៃអគ្គនាយក ដ្ឋានភាពជាដៃគូ […]