សម្តេចតេជោ ហ៊ុន សែន រំលឹកថ្ងៃដែលសម្តេចត្រូវបានបោះឆ្នោតជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥ ក្នុងវ័យ៣២ឆ្នាំ ចេញផ្សាយ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៖ «ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភាបោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅថា នាយករដ្ឋមន្ត្រី (១៤ មករា ១៩៨៥-១៤ មករា ២០២៥) បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ ឆ្នាំ១៩៨៤។ មុនកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា ឆ្នាំ១៩៧៩ ដល់ខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ ខ្ញុំកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។ សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភា នាពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ […]
Month: January 2025
ដំណើរទស្សនកិច្ចរបស់ប្រធានសភាម៉ាឡេស៊ីនៅកម្ពុជា ធ្វើឡើងដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំ
ដំណើរទស្សនកិច្ចរបស់ប្រធានសភាម៉ាឡេស៊ីនៅកម្ពុជា ធ្វើឡើងដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំ ចេញផ្សាយ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ MoINFO APP ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ីនិងធ្វើទស្សនកិច្ចជាផ្លូវការរយៈពេល ៣ ថ្ងៃនៅប្រទេសកម្ពុជា។នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ សេចក្តីជូនដំណឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥បានឲ្យដឹងថាដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០២៥។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានលើកឡើងថា តបតាមការ អញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា […]
ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ឆ្នាំង
ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ឆ្នាំង ចេញផ្សាយ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ MoINFO APP នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម មូលនិធិជនពិការ ខេត្តកំពង់ឆ្នាំង។
ការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង
ការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង ……………… នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានិងលោកជំទាវ ចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០២៥ នៅបរិវេណមុខសាលាខេត្តព្រៃវែង។ កម្មវិធីរត់ចម្ងាយ ៥គីឡូម៉ែត្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវភាពសប្បាយរីករាយ តាមរយៈការជួបជុំគ្នាផង ជាការចូលរួមលើកស្ទួយវិស័យកីឡាជាតិផង និងដើម្បីបង្កើនសុខុមាភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ចូលរួមជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ចូលរួមជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារ ព្រៃវែង:នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ចូលរួមជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារយុវជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះជួយខេត្តព្រៃវែង នៅក្រុងព្រៃវែង ខេត្តព្រៃវែង។
ពិធីបិទការប្រកួតកីឡាវាយសី អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៦
ពិធីបិទការប្រកួតកីឡាវាយសី អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៦ ………………. ព្រៃវែង ៖ ព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមជាអធិបតីពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៦ និងដណ្តើមពានរង្វាន់ ៧មករា លើកទី២៤ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង
ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង ……………… នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០២៥ នៅបរិវេណមុខសាលាខេត្តព្រៃវែង។ កម្មវិធីរត់ចម្ងាយ ៥គីឡូម៉ែត្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវភាពសប្បាយរីករាយ តាមរយៈការជួបជុំគ្នាផង ជាការចូលរួមលើកស្ទួយវិស័យកីឡាជាតិផង និងដើម្បីបង្កើនសុខុមាភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ក្រុមកីឡាករបាល់ទះបុរស ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥
ក្រុមកីឡាករបាល់ទះបុរស ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥ ខេត្តព្រៃវែង ៖ ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមកីឡាករបាល់ទះ រដ្ឋបាលស្រុកពាមជរ ដោយទទួលបានជ័យជំនះ ក្នុងលទ្ធផល ៣សិតទល់ និង ០ ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥ ។ ការប្រកួតនេះធ្វើឡើងនៅ កីឡដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចេញផ្សាយ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី១០ មករា ២០២៥។