ព័ត៌មានជាតិ

លោក អន ភារៈ ៖ អភិបាលរងស្រុក ដែលត្រូវបានប្រកាស ចូលកាន់មកតំណែងថ្មីនេះ ត្រូវពង្រឹងតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង

លោក អន ភារៈ ៖ អភិបាលរងស្រុក ដែលត្រូវបានប្រកាស ចូលកាន់មកតំណែងថ្មីនេះ ត្រូវពង្រឹងតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ព្រៃវែង៖ លោក អន ភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា អភិបាករងស្រុក ដែលបានផ្ទេភារកិច្ចចូលកាន់មុខតំណែងជាអភិបាលរងស្រុកបាភ្នំថ្មី ដែលបានផ្ទេពីស្រុកព្រះស្ដេចមកជំនួស អភិបាលស្រុកបាភ្នំនេះ ត្រូវខិតខំពង្រឹងតួនាទីភារៈកិច្ចអនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់បម្រើសាលាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់មានប្រសិទ្ធភាពបន្ថែមទៀត។ មានប្រសាសន៍បែបនេះគឺនៅក្នុងឱកាស ដែលលោកអភិបាលរង បានអញ្ជើញជាអធិបតី​ ក្នុងពិធី​ប្រកាសតែងតាំងលោក ងួន សំអុល ជំនួសលោក ស៊ិន ចក់ ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅសាលាស្រុកព្រះស្តេច នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកបាភ្នំ។ ក្នុងឱកាសនេះដែរ​ លោក អភិបាលរងខេត្ត​ បានបន្តថា អភិបាលរងស្រុក ដែលទេីបទទួលតំណែងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ហេីយស្នើរសុំអោយលោកខិតខំធ្វើការងារ ដោយសហការណ៍​ និងពង្រឹង​សាមគ្គីភាព​បានល្អជាមួយសហការី […]

ព័ត៌មានជាតិ

ឯកឧត្តម វង្សី វិស្សុត៖ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” គឺជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់

ឯកឧត្តម វង្សី វិស្សុត៖ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” គឺជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ចេញផ្សាយ ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤– ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា សមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនៅដើមនីតិកាលទី៧សម្រាប់វិស័យពិការភាពថ្មីមួយទៀត គឺការប្រកាសដាក់ឱ្យអនុវត្តនូវ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” ដែលជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់អន្តរក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ អង្គការសមាគមជនមានពិការភាព រួមទាំងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈ និងឯកជន ដែលជាប្រតិបត្តិករអនុវត្តរួមគ្នានៅក្នុងក្របខណ្ឌការងារ និងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព និងក៏ជាកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។ ការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត ដូចនេះធ្វើឡើងនាឱកាសនៃការប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៦ […]

ព័ត៌មានជាតិ

ឯកឧត្តម ជិន ម៉ាលីន៖ សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់ សម្រាប់អ្នកកាសែតដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ចំណែកឯការអនុវត្តច្បាប់ គឺធ្វើចំពោះអ្នកកាសែតដែលមិនគោរពច្បាប់

ឯកឧត្តម ជិន ម៉ាលីន៖ សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់ សម្រាប់អ្នកកាសែតដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ចំណែកឯការអនុវត្តច្បាប់ គឺធ្វើចំពោះអ្នកកាសែតដែលមិនគោរពច្បាប់ AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤– «សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់ សម្រាប់អ្នកកាសែតដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតប្រាកដ ចំណែកឯការអនុវត្តច្បាប់ គឺធ្វើចំពោះអ្នកកាសែតដែលមិនគោរពច្បាប់ និងបំពានលើសិទ្ធិអ្នកដទៃ»។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ ឯកឧត្តម បានបន្ថែមថា៖ «ប្រសិនបើអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត និងអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ហើយត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ។ គួរចងចាំថា ក្នុងសង្គមនីតិរដ្ឋ ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺមានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ។ រាល់សកម្មភាពដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ»។ ដោយឡែក ការផ្សាយបរិហារកេរ្តិ៍ និងជេរប្រមាថអ្នកដទៃ ពុំមែនជាការផ្សាយព័ត៌មានទេ។ ការផ្សាយព័ត៌មានក្លែងក្លាយ ក៏ពុំមែនជាការផ្សាយព័ត៌មាននោះដែរ។ ការផ្សាយ ឬគំរាមផ្សាយព័ត៌មានដើម្បីសំអុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិតយកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ […]

ព័ត៌មានជាតិ

លោកស្រី​ ព្រាប​ ផល្លា​ ប្រធាន មន្ទីរកិច្ចការនារី ខេត្តព្រៃវែង

ថ្ងៃអង្គារ​ ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០២៤​ លោកស្រី​ ព្រាប​ ផល្លា​ ប្រធាន មន្ទីរកិច្ចការនារី ខេត្តព្រៃវែង ………… បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៤ ប្រចាំ​ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ របស់​គណ:កម្មាធិការពិគ្រោះយោបល់​កិច្ចការ​ស្រ្តី​ និង កុមារ​ក្រុម​ប្រឹក្សា​ខេត្ត​ព្រៃវែង​ ក្រោម​អធិបតីភាព​លោកជំទាវ ជឹម សាវីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគ.ក.ស.ក.ខេត្ត​ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមធ្វើបទបង្ហាញដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមធ្វើបទបង្ហាញដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញធ្វើបទបង្ហាញដល់សិក្ខាកាមនគរបាលជាតិដែលកំពុងសិក្សារៀនសូត្រវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពឯកឧត្តម គុជ គឹមឡុង ប្រធានព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រៃវែង ព្រមទាំងទទួលបានការអញ្ជើញចូលរួមពីសំណាក់អស់លោក-លោកស្រីជាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកស្នងការរង លោកនាយការិយាល័យដែលពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមនគរបាលជាតិចំនួន ១៧០នាក់ គួរបញ្ជាក់ថា នៅក្នុងពិធីធ្វើបទបង្ហាញនេះដែរតម្រូវឲ្យសិក្ខាកាមនគរបាលជាតិទាំងអស់ ត្រូវលើកជាសំណួរ ចម្ងល់ នឹងធ្វើការសាកសួរទៅកាន់ឯកឧត្តមព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារងដោយផ្ទាល់ ដើម្បីជជែកវែកញែកពិភាក្សា និងធ្វើការឆ្លើយតបភ្លាមៗរាល់ចម្ងល់ និងសំណួររបស់បងប្អូនសិក្ខាកាមទាំងអស់ផងដែរ ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕ PREY VENG POLICE | Facebook