ព័ត៌មានជាតិ

ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម​ កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា

ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម​ កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការបញ្ជាក់ជូនសាធារណជន និងសូមប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដោញហេ្វសប៊ុក(Facebook)ផេកឈ្មោះ RFA Khmer កាលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានផ្សព្វផ្សាយព័ត៌មានថា ពលរដ្ឋខេត្តព្រៃវែង ស្នើឲ្យរដ្ឋាភិបាលរដ្ឋាភិបាលការពារតំបន់វប្បធម៌ នៅតំបន់ចង្កេះភ្នំឈើកាច់។

រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការបញ្ជាក់ជូនសាធារណជន និងសូមប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដោញហេ្វសប៊ុក(Facebook)ផេកឈ្មោះ RFA Khmer កាលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានផ្សព្វផ្សាយព័ត៌មានថា ពលរដ្ឋខេត្តព្រៃវែង ស្នើឲ្យរដ្ឋាភិបាលរដ្ឋាភិបាលការពារតំបន់វប្បធម៌ នៅតំបន់ចង្កេះភ្នំឈើកាច់។

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា នៅខេត្តយូណាន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា នៅខេត្តយូណាន ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចធិបតីអញ្ជើញទៅចូលរួមកិច្ចប្រជុំនានា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ព័ត៌មានជាតិ

សារលិខិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ « អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន»

សារលិខិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ « អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន»

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ

ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយបានសម្រេចបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៥២៦ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៥២៦ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៥២៦ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៤-២០២៥ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

ព័ត៌មានជាតិ

គ្រាប់ស្វាយចន្ទីឆៅកម្ពុជាមានមុខព្រួញទីផ្សារថ្មីទៅប្រទេសចិន បន្ថែមពីលើទីផ្សារដែលមានស្រាប់ទៅប្រទេសវៀតណាម

គ្រាប់ស្វាយចន្ទីឆៅកម្ពុជាមានមុខព្រួញទីផ្សារថ្មីទៅប្រទេសចិន បន្ថែមពីលើទីផ្សារដែលមានស្រាប់ទៅប្រទេសវៀតណាម ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ត្រឹមតែរយៈពេល ៧ខែដំបូង (គិតត្រឹមខែ កក្កដា) នៃឆ្នាំ ២០២៤ វៀតណាមបានចំណាយជាង ១ ពាន់លានដុល្លារ ដើម្បីនាំចូលគ្រាប់ស្វាយចន្ទីឆៅជិត ៧៩០,០០០តោនពីកម្ពុជា ។ យោងតាមអគ្គនាយកដ្ឋានគយរបស់វៀតណាម បានឱ្យដឹងថា បរិមាណនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាបានកើនឡើងជាង ៣៤ ភាគរយជាបរិមាណ និងមានតម្លៃជាង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នានេះ បើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ ពាន់ ១០ លានដុល្លារ កើន ៣៦% ខណៈតម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន។

ព័ត៌មានជាតិ

តន្រ្តីធម្មជាតិ មានអ្វីពិសេសនៅសប្តាហ៍ថ្មីនេះ! ទទួលយកអារម្មណ៍ប្លែក និងស្រស់ស្រាយតាមរយៈបទចម្រៀងពិរោះៗ

🛎 តន្រ្តីធម្មជាតិ មានអ្វីពិសេសនៅសប្តាហ៍ថ្មីនេះ! ទទួលយកអារម្មណ៍ប្លែក និងស្រស់ស្រាយតាមរយៈបទចម្រៀងពិរោះៗ អមដោយទេសភាពធម្មជាតិដូចឋានសួគ៌ក្រោមមេឃនៃវាលស្មៅអូរំាង ខេត្តមណ្ឌលគិរី នាភូមិភាគឦសាន្តប្រទេសកម្ពុជា ជាមួយនឹងវត្តមានតារាកិត្តិយសទាំង ៧ រូប ———————————————— 🍁កុំភ្លេចណា! ជួបគ្នានៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីយប់ លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និង Facebook Page ទទក 🌿នាំមកជូនជាពិសេសដោយ៖ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ | ភេសជ្ជៈកីឡាវីអាកទីវ ☎️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម: 017 81 81 07

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក គណបក្សថ្មី

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក គណបក្សថ្មី (អតីតមន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៃគណបក្សនយោបាយនានា) ចំនួន ២ ៣៦៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ។