សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៉ឹមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (ERMENEGILDO KUPA LOPES) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
Month: November 2024
ស្អែកនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃកម្ពុជាចំនួនពីររូប
ស្អែកនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃកម្ពុជាចំនួនពីររូប ចេញផ្សាយ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ស្អែកនេះ ដោយមានរបៀបវារៈចំនួនបួន រួមមាន៖ ១)ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។ ២)ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ ៣)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ៤)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៖
កម្ពុជា-ចិន ជួបពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា
កម្ពុជា-ចិន ជួបពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Zhang Huanteng អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ថ្មីៗនេះ បានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងបានពិភាក្សាការងារសិក្សាដើម្បីជំរុញ និងធ្វើទំនើបកម្មបណ្តាញផ្លូវដែកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកឧត្តម Dato Khairul Hamed អតីតមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិក្សាការងារ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកឧត្តម Dato Khairul Hamed អតីតមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិក្សាការងារ ចេញផ្សាយ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Dato Khairul Hamed អតីតមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិក្សាការងារ នៅវិមានសន្តិភាព ។
រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមិត្តភាពចំនួនបី
រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមិត្តភាពចំនួនបី ចេញផ្សាយ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះហត្ថលេខាលើខ្លឹមសារ នៃកិច្ចសហប្រតិបតិ្តការរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគណៈប្រតិភូទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉ ដឹកនាំដោយលោក ជុង វ៉ុនអូ (CHONG WON O) អភិបាលក្រុងស៊ុងដុង-ហ្គូ ដែលជំនួបនេះធ្វើឡើងនៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ គំនិតផ្ដួចផ្ដើម នៃកិច្ចសហប្រតិបតិ្តការដែលភាគីទាំងពីរ ដែលបានចុះហត្ថលេខាមានបីចំណុចសំខាន់ៗរួមមាន៖ ទី១.កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការមានប្រយោជន៍ផ្ដល់ឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្មើភាព និងមិត្តភាព ទី២.កិច្ចខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងដើម្បីកិច្ចអភិវឌ្ឍន៍សម្បូរបែប ដូចជាការអប់រំ បណ្ដុះបណ្ដាល សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងទី៣.ការកសាងទំនុកចិត្តទៅវិញទៅមកក្នុងស្មារតីភាតរភាព និងមានបំណងចុះអនុស្សរណៈយោគយល់គ្នានាពេលអនាគត និងបន្តរៀបចំកិច្ចការចាំបាច់មួយចំនួនមុនពេលចុះអនុស្សរណៈយោគយល់គ្នា។ ក្នុងឱកាសនោះ […]
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចេញផ្សាយ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតបន្ថែមទៀតក្នុង
កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតបន្ថែមទៀតក្នុងឆ្នាំ ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត ចេញផ្សាយ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តបោះជំហាន ដោយវីរភាព និង ភាពប្រាកដនិយម ក្នុងការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបន្ថែមទៀត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១, ក្នុងនោះ រួមមាន កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដូចខាងក្រោម៖ ទី១- ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ទី២- កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ និងទី៣- ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, […]
IDC-CDI នឹងរួមគ្នាទាញយក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសន្តិភាព និងវិបុលភាព
IDC-CDI នឹងរួមគ្នាទាញយក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសន្តិភាព និងវិបុលភាព ចេញផ្សាយ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) បានរួមគ្នាក្នុងការទាញយក និងប្រើប្រាស់ភាពជឿនលឿន និងភាពអាចរកបាននៃបច្ចេកវិទ្យាដែលជំរុញដោយការស្រាវជ្រាវវិទ្យាសាស្ត្រ និងការរកឃើញ ការច្នៃប្រឌិត ក្នុងការភ្ជាប់ចន្លោះនៃបច្ចេកវិទ្យា រួមទាំងការបែងចែកឌីជីថល និងធ្វើឱ្យទំនាក់ទំនងប្រកបដោយផលិតភាពរវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ជាមួយនឹងអរិយធម៌របស់មនុស្ស ដែលពង្រឹងការរួមរស់ដែលមានប្រយោជន៍នៅទូទាំងវិសាលគមនៃតម្រូវការសង្គម រួមទាំងការទប់ទល់នឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ទំនាក់ទំនងសន្តិសុខស្បៀង-ថាមពល-ទឹក និងគ្រោះមហន្តរាយដែលបង្កើតឡើងដោយមនុស្សផ្សេងទៀត។ IDC-CDIគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិកសាងសន្តិភាព (PBF) ក្រោមធម្មនុញ្ញសន្តិភាព សកល ដែលអាចពង្រីកសក្តានុពលឱ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ និងទូលំទូលាយជាមួយរដ្ឋាភិបាល សភា និងអង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធផ្សេងទៀត រួមទាំងស្ថាប័នមុខងារទាំងនោះរបស់អង្គការសហប្រជាជាតិ ដូចជាគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ គ្រឹះស្ថានឯកជនដទៃទៀត។ IDC-CDI ក៏បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើបង្កើតមហាសន្និបាតសភាសកល […]
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមដើរលេងកម្សាន្តជាង ៦លាននាក់
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមដើរលេងកម្សាន្តជាង ៦លាននាក់ ……… ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូកនៅតាមមាត់ទន្លេផង ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍តាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។