សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍ ៦ចំនុចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីសម្រេចបានគោលដៅ កំណែទម្រង់កាន់តែស៊ីជម្រៅ លើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល ———- មានប្រសាសន៍នៅពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារមួយឆ្នាំ និងការលើកទិសដៅការងារបន្ត របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅដើមនីតិកាលទី៧ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកទឹកចិត្តនិងជំរុញដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តយកចិត្តទុកដាក់ ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុពលរបស់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសធ្វើយ៉ាងណាឱ្យសម្រេចបានគោលនយោបាយគន្លឹះជាអាទិភាពរបស់រដ្ឋសភា ដែលសម្តេចរដ្ឋសភាធិបតីបានដាក់ចេញកាលពីដើមនីតិកាល គឺ អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងការប្រែក្លាយជាសភាឌីជីថល ដើម្បីគំាទ្រដល់ការងាររបស់តំណាងរាស្រ្ត នៅក្នុងការបំពេញតូនាទីរបស់ខ្លួន បម្រើប្រជាពលរដ្ឋ។ ដើម្បីសម្រេចបាននូវគោលដៅនេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា យកទៅអនុវត្តបន្ត ដើម្បីកសាងស្នាដៃថ្មីៗបន្តទៀត ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ និងសេចក្តីសម្រេចនានា ពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចល្អ សំដៅឈានទៅសម្រេចបានគោលដៅពង្រឹង និងលើកកម្ពស់ស្ថាប័នរដ្ឋសភា រួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿនប្រកបដោយបរិយាបន្ន និងចីរភាព។ សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងការលើកទិសដៅបន្តសម្រាប់អនុវត្តបន្ត កាលពីព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០២៤។ កិច្ចប្រជុំនេះ បានធ្វើឡើងចំពេលដែលរដ្ឋសភា នីតិកាលទី៧ មានអាយុកាលគម្រប់មួយឆ្នាំគត់។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការសំខាន់របស់រដ្ឋសភាដែលមានតួនាទីផ្តល់សេវានិងបច្ចេកទេសជូនសមាជិក […]
Month: August 2024
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន ———————— សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិ ន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។ បន្ទាប់ពីបានពិនិត្យ ពិភាក្សាតាមរបៀបវារៈរួចមក កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចអនុម័ត ៖ ១-គម្រោងចំណាយថវិការដ្ឋសភាឆ្នាំ២០២៥ ដើម្បីផ្ញើជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេចបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥។ ២-សំណើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រគល់ភារកិច្ចជូន គណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ ៣-សំណើសុំជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប សម្រាប់អាណត្តិទី៣ ជំនួស ឯកឧត្តម អ៉ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ ដោយបានប្រគល់ភារកិច្ចនេះ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងប្រកាសជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ ៤-គោលការណ៍នៃនីតិវិធីកិច្ចទំនាក់ទំនងការងាររវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕
នគរបាលខេត្តព្រៃវែង បន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសន្ដិសុខសណ្តាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស តាមគោលដៅនីមួយៗ
នគរបាលខេត្តព្រៃវែង បន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសន្ដិសុខសណ្តាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស តាមគោលដៅនីមួយៗ ខេត្តព្រៃវែង ៖ នៅយប់ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តព្រៃវែង បន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅឈរជើងនីមួយៗ តាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងខេត្ត ព្រៃវែងដើម្បី ពិនិត្យមើលសភាពការណ៍ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។ គួរបញ្ជាក់ថា កម្លាំងទាំងអស់នេះ គឺប្រចាំការតាមគោលដៅ ២៤ ម៉ោង លើ ២៤ ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕ PREY VENG POLICE | Facebook
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី១៥) ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៦១.៣១ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី១៥) ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៦១.៣១ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ គួរបញ្ជាក់ផងដែរថា តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត តាមអនុក្រឹត្យលេខ៣២១ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។
ព្រះអង្គធម្មវនវាសីបណ្ឌិតចន្ទមុនី ចាប់ផ្តើមនិមន្តទស្សនកិច្ចនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV
ព្រះអង្គធម្មវនវាសីបណ្ឌិតចន្ទមុនី ចាប់ផ្តើមនិមន្តទស្សនកិច្ចនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV ចេញផ្សាយ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP ព្រះអង្គធម្មវនវាសីបណ្ឌិតចន្ទមុនី បាននិមន្តទស្សនកិច្ចទៅដល់ខេត្តក្រចេះហើយកាលពីថ្ងៃទី២០សីហាម្សិលមិញនេះ ដោយឆ្លងកាត់តំបន់អ៊ិច១៦ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មុនពេលនិមន្តបន្តទៅខេត្តក្រចេះ ក្នុងដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គទៅជួបពុទ្ធបរិស័ទនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV ដែលមាន៤ខេត្ត ។ កាលពីម្សិលមិញនេះ ព្រះអង្គបាននិមន្តទៅជួបពុទ្ធបរិស័ទនៅវត្តជ័យមង្គលរតនារាម ក្នុងភូមិជ្រៃមាំង ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។ ព្រះអង្គបាននិមន្តទៅជួបពុទ្ធបរិស័ទនៅខ្សែបន្ទាត់ ព្រំដែនកម្ពុជា-វៀតណាម បង្គោលព្រំដែនលេខ៦៩ និងច្រកទ្វាអន្តរជាតិត្រពាំងស្រែ ។ សូមរំលឹកថា មុនពេលនិមន្តទៅតំបន់ CLV នេះ ព្រះអង្គធម្មវនវាសីចន្ទមុនី បានមានថេរដិការផ្សាយតាមបណ្តាញសង្គមថា ក្នុងដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គនេះ គឺនិមន្តទៅ ជួបពុទ្ធបរិស័ទនៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV ដែលមាន៤ខេត្ត ដោយផ្តើមពីខេត្តក្រចេះ។ ព្រះអង្គបានបញ្ជាក់អំពីគោលបំណងនៃដំណើរនិមន្តទស្សនកិច្ចនេះ គឺដើម្បីចូលរួមដោះស្រាយមន្ទិលសង្ស័យដើម្បីធ្វើអោយប្រាកដប្រជាជុំវិញរឿងបាត់បង់ទឹកដីដោយសារកិច្ចព្រមព្រៀង តំបន់អភិវឌ្ឍន៍ជាមួយវៀតណាមនិងឡាវ ។ នៅពេលព្រះអង្គនិមន្តទៅដល់វត្តជ័យមង្គលរតនារាម ព្រះអង្គត្រូវបានព្រះគ្រូមង្គលរតនវិជ្ជា អ៊ុកមករាព្រះចៅអធិការវត្តជ័យមង្គលរតនារាម ស្ថិតក្នុងភូមិជ្រៃមាំង ឃុំ២ធ្នូ ស្រុកស្នូល […]
ដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ ក្នុងខេត្តព្រៃវែង
ដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ ក្នុងខេត្តព្រៃវែង ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ ក្នុងខេត្តព្រៃវែង ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកររដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ និងជាប្រធាន គ.ល.ក ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ(A) សាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមធ្វើការផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធតាមក្រុងស្រុកទាំង១៣ សូមចូលរួមសហការណ៍ និងចាត់វិធានការក្តៅចំពោះក្រុមហ៊ុន សាខា និងប៉ុស្តិ៍សេវាណាដែលមិនមានច្បាប់អនុញ្ញាតឲ្យប្រកបមុខរបរខុសច្បាប់គ្រប់ប្រភេទ ដើម្បីថែរក្សានូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ ឃុំ មានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដោយមានអញ្ជើញចូលរួមពី៖ប្រតិភូ […]
សិក្ខាសាលាស្តីពី“សវនកម្មសមិទ្ធកម្ម” នៅខេត្តសៀមរាប
សិក្ខាសាលាស្តីពី“សវនកម្មសមិទ្ធកម្ម” នៅខេត្តសៀមរាប សៀមរាប:នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងព័ត៌មាន សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី“សវនកម្មសមិទ្ធកម្ម” នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរព័ត៌មានទាំង២៥រាជធានី ខេត្ត ហើយសិក្ខាសាលានេះ រៀបចំរយៈពេល០២ថ្ងៃ ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសបន្ថែមដល់លោក លោកស្រីជាមន្ត្រី ជំនាញក្នុងក្របខ័ណ្ឌចំណុះក្រសួងព័ត៌មានមកពីរាជធានីខេត្ត បានស្វែងយល់បន្ថែមថា តើសវនកម្ម សមិទ្ធកម្មជាអ្វី និងអនុវត្តដោយរបៀបណា? ខណៈពេលនេះ អង្គភាពមួយចំនួននៅមិនទាន់យល់ច្បាស់នៅឡើយថាអ្វីទៅដែលហៅថា “សវនកម្មសមិទ្ធកម្ម”។